Author: rmnasia

កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”បានបើកធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបណ្ឌិត Robert…

“អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន ៖ ក្រុងសៀមិន ទីក្រុងសួនផ្កាលើសមុទ្រ

*“អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសកន្លែងមួយបើចង់ទទួលបានការអភិវឌ្ឍជាយូរអង្វែង តើត្រូវធ្វើយ៉ាងដូចម្ដេច? បទពិសោធទទួលបានទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារអេកូឡូស៊ីនៃទីក្រុងសៀងមិន គឺ៖ មនុស្សនិងសមុទ្ររួមរស់ដោយសុខដុមរមនា អភិវឌ្ឍជាមួយគ្នា។ ពេលធ្វើផែនការអភិវឌ្ឍទីក្រុង កិច្ចការលម្អិតនីមួយៗ ត្រូវគិតគូរដល់ការប៉ះពាល់ដល់ធម្មជាតិ។ សូមបញ្ជាក់ថា ប្រទេសចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសសៀមិននៅឆ្នាំ១៩៨០ ។ កាលនោះ លោក Xi Jinping បានបម្រើការងាររដ្ឋបាលនិងបក្សនៅខេត្តហុកគៀន លោកបានដឹកនាំរដ្ឋបាលកំណត់ផែនការ ១៥…

បទវិភាគ៖ការផ្សះផ្សាផ្ទៃក្នុងនៃប៉ាឡេស្ទីនបាននាំមកនូវក្តីសង្ឃឹមនិងអនាគតជូនដល់ប្រជាជនប៉ាឡេស្ទីនដែលបានរងទុក្ខវេទនាជាខ្លាំង

ការចុះហត្ថលេខាលើ«សេក្តីប្រកាសក្រុងប៉េកាំង»លើកនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ៖ ប្រជាជនប៉ាឡេស្ទីនសង្ឃឹមឱ្យបញ្ចប់ការប៉ះទង្គិចផ្ទៃក្នុង និងបង្កើតរដ្ឋឯករាជ្យដែលបង្រួបបង្រួមគ្នា បក្សពួកនានារបស់ប៉ាឡេស្ទីនបានសម្គាល់ឃើញថា មានតែប្រើប្រាស់សំឡេងតែមួយ ទើបអាចបញ្ចេញសំឡេងយុត្តិធម៌លាន់ឮកាន់តែខ្លាំង មានតែចាប់ដៃនិងប្រកៀកស្មាឆ្ពោះទៅមុខ ទើបអាចធ្វើឱ្យបុព្វហេតុផ្សះផ្សាជាតិទទួលបានជោជ័យ ។ជាការពិតណាស់ ការខ្វែងគំនិតគ្នារវាងបក្សពួកនានាផ្ទៃក្នុងប៉ាឡេស្ទីនមិនអាចដោះស្រាយឱ្យបានភ្លាមៗឡើយ នៅពេលអនាគត បក្សពួកនានាប្រហែលនឹងប្រឈមមុខនឹងការសាកល្បងមួយចំនួនក្នុងការអនុវត្តជាក់ស្តែងនូវ «សេចក្តីប្រកាសក្រុងប៉េកាំង» ។ នៅពេលអនាគត ប្រទេសចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនិងយុត្តិធម៌ ដ៏ដូចជាធ្វើកិច្ចខិតខំ ប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល…

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត 

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។…

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង…

អ្នកប្រើគ្រឿងញៀន ប្រុសស្រី១៧នាក់ ក្រោយពីអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន បានបញ្ជូនទៅមណ្ឌលផ្សេងៗគ្នា! 

មនុស្ស១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលាបឋមសិក្សាបាក់ទូក សង្កាត់៧មករា ខណ្ឌ៧មករា…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ចុះសួរសុខទុក្ខ លោកប្រធានមន្ទីរ ដែលព្យាបាលដោយវះកាត់សាច់ដុះក្នុងច្រមុះនៅមន្ទីរពេទ្យ!

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស…

យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ!

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩ និង ៣២នាទី មានករណីបុរសម្នាក់បានប្រើប្រាស់កាំភ្លើង ០១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ…

ក្រសួងព័ត៌មានបើកសិក្ខាសាលា ពិគ្រោះយោបល់បន្តលើកសេចក្តីព្រាង”ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោម អធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ភ្នំពេញ : នៅសាលចតុមុខមង្គល ទីស្តីការក្រសួងពត៌មាន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មានរៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លេី សេចក្តីព្រាង…

គំនិតធ្វើអភិបាលកិច្ចមួយនេះរបស់លោក Xi Jinping បានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិនមានភាពស្រស់ស្អាត

ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើនបានជ្រើសរើសប្រទេសចិនជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធនិងសេវាអ៊ីធើណេតសម្រាប់ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី ធ្វើពាណិជ្ជកម្ម បំពេញទស្សនកិច្ច ជួបជុំញាតិមិត្តជាដើម។ ក្នុងចំណោមច្រកព្រំដែនលើកលែងទិដ្ឋការទាំងនេះ មានច្រក២កន្លែងស្ថិតក្នុងក្រុងសៀមិន…

You missed