Author: rmnasia

រថយន្តផ្សាយបន្តផ្ទាល់បំពាក់បច្ចេកទេសUHD 8K នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដាល់ឱ្យប្រើប្រាស់ប្រើនៅទីក្រុងប៉ារីស

ថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ រថយន្តផ្សាយបន្តផ្ទាល់បំពាក់បច្ចេកទេសUHD 8K នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលមានឈ្មោះថា«ពណ៍ក្រហមនៃប្រទេសចិន»បានបញ្ចប់ការដំឡើងឧបករណ៍ និងការធ្វើតេស្តផ្នែកបច្ចេកទេសនៃប្រព័ន្ធផ្សាយបន្តផ្ទាល់នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានប្រគល់ឱ្យក្រុមផលិតកម្មវិធីសម្រាប់ប្រើប្រាស់ជាផ្លូវការ។ នេះជាលើកទីពីរដែលរថយន្តផ្សាយបន្តផ្ទាល់នេះបានផ្តល់ការគាំទ្រដល់ក្រុមបច្ចេកទេសផ្សាយបន្តសម្រាប់ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍អូឡាំពិក (OBS) នៅក្រៅប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ហើយក៏ជាលើកទីមួយផងដែរក្នុងការផលិតលេកសញ្ញាសាធារណៈជារូបភាពកម្រិត 8K ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ…

បទវិភាគ៖អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកនាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិនបានបង្ហាញពីជំនឿចិត្តចំពោះការបន្តធ្វើអាជីវកម្មនៅប្រទេសចិន

នៅប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ គណៈប្រតិភូដែលបង្កើតឡើងដោយអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកដូចជា ក្រុមហ៊ុន FedEx ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Apple និងក្រុមហ៊ុន Boeing ជាដើមបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ។ មានការវិភាគលើកឡើងថា គណៈប្រតិភូនៃអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលនេះ បានបង្ហាញថា ពួកគេសង្ឃឹមចង់ឈ្វេងយល់ពីការរៀបចំចាត់ចែងគោលនយោបាយអំពីការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ចិន ហើយរំពឹងថាអាចក្តាប់ជាប់ឱកាសឈ្នះ-ឈ្នះបាន ។ បើមើលពីពេលវេលាអាចឃើញថា…

លោក Ding Xuexiang ធ្វើដំណើរទៅកាន់ប្រទេសររុស្ស៊ីដើម្បីចូលរួមជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី

ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននិងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះកម្រិតនៃការអភិវឌ្ឍទំនាក់ទំនងនិងសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយភាគីចិនធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិន៕…

បទវិភាគ៖ប្រជាធិបតេយ្យបែបនេះមិនត្រូវការក៏បានដែរ!

ប៉ុន្មានថ្ងៃមុននេះ លោកTrumpអតីតប្រធានាធិបតីអាមេរិកបានរងការលួចធ្វើឃាតដែលមិនបានសម្រេចនៅក្នុងមីទ្ទេញមួយក្នុងរដ្ឋPennsylvaniaដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើងមុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយនិងភាពចលាចលនៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរនិងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ”ប្រជាធិបតេយ្យបែបអាមេរិក”ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។ ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ”ប្រជាធិបតេយ្យបែបអាមេរិក”ជាប់រហូត។ ប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនាដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា”ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច”។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ”ប្រជាធិបតេយ្យក្នុងការបោះឆ្នោត”របស់ខ្លួនជាគំរូនៃ”វិធីតែមួយគត់ដែលអាចធ្វើទៅបាន”ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនិងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។ ប៉ុន្តែ…

អ្នកមានជាន់ថ្មី សម្តែងឬទ្ធិក្នុងក្លឹប ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!

នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ…

ពិធីបុណ្យ ពុទ្ធាភិសេក និងអភិសេកទេវរូប ៤៥អង្គ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង

ភ្នំពេញ : ពិធីបុណ្យ ពុទ្ធាភិសេក និងអភិសេកទេវរូប ៤៥អង្គ រៀបចំឡើងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុង ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។…

ភ្នំពេញ ៖ ដោយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការ អង្គការ និងក្រុមហ៊ុនឯកជន ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មានជាលើកទី២ នៅថ្ងៃទី១០ ខែសីហានេះ។

វគ្គបណ្តុះបណ្តាលខាងលើនេះមានរយៈពេលពេញមួយថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានការអញ្ជើញចូលរួមជាវាគ្មេនគឺ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ទាវ សារៈមុនី និពន្ធនាយកព័ត៌មានអប្សរាសង់ត្រាស់ នៃក្រុមហ៊ុនអប្សរាព័ត៌មាន និងលោក គី…

បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!

បុរសម្នាក់ ឈ្មោះ ទ្រយ កុសល ភេទប្រុស អាយុ ៥០ឆ្នាំមុខរបរ សន្តិសុខ ដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ធ្លាប់ជាសន្តិសុខជាមួយគ្នាតែត្រូវថៅកែដេញចេញប្រហែលមួយខែមុន បានយកកាំបិតចុងស្រួចចាក់ធ្លាយពោះ គួរឲ្យរន្ធត់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅភូមិម័ល…

រឿងរ៉ាវរបស់លោកXi Jinpingជាមួយអូឡាំពិក

“ការប្រកួតអូឡាំពិកផ្ទុកនូវការស្វែងរករបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។“ជានិច្ចាកាល លោកXi Jinpingតែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍនៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ចាប់ពីកាន់តួនាទីជាប្រធានអនុកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកយុវជនក្រុងNanjingឆ្នាំ២០១៤ដោយជោគជ័យ រហូតដល់ជំរុញដោយផ្ទាល់នូវសំណើរនិងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២និងប៉ារ៉ាឡាំពិករដូវរងា លោកXi Jinpingនិងការប្រកួតអូឡាំពិកបានបង្កើតចំណងទំនាក់ទំនងយ៉ាងស៊ីជម្រៅ។នៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសខិតជិតមកដល់ យើងមកទទួលបទពិសោធន៍ពីការប្តេជ្ញាចិត្តរបស់លោកXi Jinpingដែលដឹកនាំប្រទេសចិនក្នុងការគាំទ្រនិងជំរុញការអភិវឌ្ឍន៍នៃបុព្វហេតុអូឡាំពិកតាមរយៈរឿងរ៉ាវមួយ។នៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ នៅក្នុងសាល Portrait…

កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”បានបើកធ្វើដោយជោគជ័យនៅប្រទេសតង់ហ្សានី

កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ភ្ញៀវកិតិ្តយសជាង ៤០ រូប…

You missed