Author: rmnasia

ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នៅសប្តាហ៍ទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ។ មហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោលបំណងលើកទឹកចិត្ត ដល់យុវជន បញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មាន ដែលពួកគេមាន តាមរយៈអេក្រង់ ឬ ផ្ទាំងសំពត់ស…

ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

ក្រសួងការពារជាតិចិនបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជនកាលពីថ្ងៃទី៣១ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ លោក Dong Jun បានថ្លែងថា នាយទាហាននិងពលទាហាននៃកងទ័ពទាំងមូលបានតម្កល់គំនិតពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លារបស់លោកអគ្គលេខាធិការ Xi Jinping ជាគោលការណ៍ណែនាំ ដើរតាមផ្លូវពង្រឹងកងទ័ពប្រកបដោយលក្ខណៈពិសេសរបស់ចិនយ៉ាងមុតមាំជាប់រហូតមក ពង្រឹងនិងលើកកម្ពស់ការធ្វើសមាហរណកម្មប្រព័ន្ធនិងសមត្ថភាពយុទ្ធសាស្ត្រជាតិ ខិតខំពុះពារឧបសគ្គដើម្បីសម្រេចឱ្យបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនយ៉ាងមុតមាំ ។…

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុនៅថ្ងៃទី៥ សីហា ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។ នៅក្នុងឱកាសដ៏បវរសួស្តី…

ការស្ទង់មតិរបស់ CGTN៖ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៨១,៦៩ភាគរយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលជប៉ុននិងសហរដ្ឋអាមេរិកបង្កើនការឃុបឃិតផ្នែកយោធា

ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុននិងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថា ប្រទេសទាំងពីរបញ្ជាក់ថា កងទ័ពអាមេរិកប្រចាំនៅជប៉ុននឹងបង្កើត “អគ្គបញ្ជាការដ្ឋាននៃកងទ័ពចម្រុះ” ពោលគឺអគ្គបញ្ជាការដ្ឋាននៃកងទ័ពអាមេរិកប្រចាំនៅជប៉ុនដែលនឹងក្លាយជាទីបញ្ជាការទូទៅនៃកងទ័ពគ្រប់ប្រភេទឬហៅថា “កងទ័ពចម្រុះ” ដែលអាចគ្រោងផែនការប្រតិបត្តិការទ្រង់ទ្រាយធំជាមួយភាគីជប៉ុន ប្រការនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសាធារណមតិអន្តរជាតិ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោកបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៨១,៦៩ភាគរយបានយល់ឃើញថា ការដែលជប៉ុននិងសហរដ្ឋអាមេរិកបង្កើត “ក្រុមតូច”ខាងសន្តិសុខយោធាជាការគំរាមកំហែងថ្មីដែលបង្កផលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ សហគមន៍អន្តរជាតិត្រូវមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៩០,៣៣ភាគរយបានយល់ឃើញថា…

បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីនឹងកាន់តែមានភាពស៊ីជម្រៅនិងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបនិងពិភពលោក

នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងររវាងប្រទេសចិននិងលោកខាងលិច ប្រទេសអ៊ីតាលីបានដើរតួអង្គយ៉ាងពិសេស។ ក្នុងប្រវត្តិសាស្ត្រ ផ្លូវសូត្របុរាណបានតភ្ជាប់ប្រទេសអរិយធម៌បុរាណទាំងពីរនេះ។ កាលពីជាង៧រយឆ្នាំមុន លោកMarco Poloអ្នកដើរផ្សងព្រេងបានធ្វើដំណើរនៅប្រទេសចិនដែលបានបើកបង្អួចឱ្យលោកខាងលិចយល់ដឹងពីប្រទេសចិន។ រឿងរ៉ាវរបស់គាត់ត្រូវបានល្បីរន្ទឺនៅទូទាំងប្រទេសចិន ហើយបានក្លាយជានិមិត្តរូបនៃមិត្តភាព។ ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី។ នៅពេលចុងក្រោយនេះ លោកស្រីMeloniនាយករដ្ឋមន្ត្រីអ៊ីតាលីបានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួននៅប្រទេសចិនក្នុងកំឡុងពេលកាន់តំណែង។ នៅថ្ងៃទី២៩ខែកក្កដា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រីនៅទីក្រុងប៉េកាំង។មេដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែបានលើកឡើងដល់”ស្មារតីផ្លូវសូត្រ”។ ហេតុអ្វីបានជា”ស្មារតីផ្លូវសូត្រ”ត្រូវបានមេដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ម្ល៉េះ?នេះមិនត្រឹមតែដោយសារវាជាការចងចាំប្រវត្តិសាស្រ្តនិងចំណងវប្បធម៌រួមរបស់ប្រជាជនចិននិងអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារស្មារតីនេះប្រកបដោយទស្សនៈស្តីពីសន្តិភាព ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់វា បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសដែលកកើតឡើងក្នុងទំនាក់ទំនងរវាងចិននិងអ៊ីតាលីកន្លងមកផងដែរ ដែលសមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍និងប្រកបដោយគុណតម្លៃនៃយុគ្គសម័យ។…

កិច្ចសន្ទនាស្តីពី”កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃ”ឆ្នាំដៃគូចិន-អាហ្ស៊ីប”រៀបចំធ្វើនៅទីក្រុងគែរ

នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី”កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃ”ឆ្នាំដៃគូចិន-អាហ្ស៊ីប”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើដោយជោគជ័យនៅទីក្រុងគែរ ប្រទេសអាហ្ស៊ីប ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានបែបថ្មីដ៏សំខាន់និងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនព្រមទាំងការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរចិននិងអេហ្ស៊ីប ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាត់ទុកកិច្ចសន្ទនានិងសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនលើកនេះជាឱកាសមួយដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសអេហ្ស៊ីបព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ពង្រឹងនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់រវាងប្រទេសទាំងពីរក្នុងវិស័យធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន ក្នុងន័យរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងសម្រាប់ការពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអេហ្ស៊ីបនិងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ៕ 🌐…

សម្ព័ន្ធអារ៉ាប់និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីវិស័យដូចជាវប្បធម៌ កីឡានិងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានជាដើម ហើយបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបតិ្តការ ។ ថ្លែងក្នុងកិច្ចជំនួប លោក…

កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អេស្ប៉ាញរៀបចំធ្វើនៅក្រុងម៉ាឌ្រីដ

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីនិងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងការយល់ដឹងពីគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរចិននិងអេស្ប៉ាញ ។ យើងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងស៊ីជម្រៅជាមួយប្រព័ន្ធសារព័ត៌មានអេស្ប៉ាញតាមរយៈធនធានដ៏សម្បូរបែប ការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ និងបច្ចេកទេសទំនើប ដើម្បីផលិតកម្មវិធីល្អៗកាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ រួមគ្នាបង្កើតផលិតផលវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតថ្មី ក៏ដូចជាជំរុញឱ្យចិននិងអេស្ប៉ាញរួមគ្នាចែករំលែកកាលានុវត្តភាពសកលលោកដែលបានមកពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅក្នុងយុគសម័យថ្មី ជំរុញភាពសុខដុមនីយកម្មរវាងវប្បធម៌ចិននិងអេស្ប៉ាញនិងទទួលបានការអភិវឌ្ឍរួម ៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី…

ភាគីចិនគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

បច្ចុប្បន្ននេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយចំនួនតូចបានទទូចប្រកាន់យកទស្សនៈសង្គ្រាមត្រជាក់ និងងប់ជាមួយនឹងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយប្រើប្រាស់”ស្តង់ដារពីរ”និងធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ខ្លួនឯងក្នុងបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្រ្តនយោបាយតម្កល់ពីលើប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងដើមនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ បំផ្លាញគំនិតឯកភាពរួមនិងកិត្យានុភាពក្នុងការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនហានិភ័យនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ភាគីចិនបានគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៖ ទី១ បញ្ឈប់ទង្វើដែលធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទី២ ដោះស្រាយបញ្ហាជាចំណុចក្តៅក្នុងតំបន់តាមវិធីនយោបាយនិងការទូត។ ទី៣ គាំពារនិងពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

លោក Han Zheng ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping…

You missed