Author: rmnasia

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ ឯកឧត្តមShen…

បទវិភាគ៖ប្រទេសចិននឹងបន្តនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពាណិជ្ជកម្មជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា

“ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងបង្កើនល្បឿន” ។ល។ សំដៅចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានកាលពីពេលៗថ្មីកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។ នៅថ្ងៃទី ៧ ខែសីហា “តារាងពិន្ទុ”នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះត្រូវបានប្រកាសជាសាធារណៈ៖ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញមានចំនួន ២៤,៨៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានបំបែកកំណត់ត្រាថ្មីបើធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយមានហានិភ័យខ្ពស់បង្គួរនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានរងការរំខាន…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខលោកមេបញ្ជាការរង អាវុធហត្ថខណ្ឌមានជ័យ ដែលបានគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ឃួន វិសាល…

ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក(WADA)លាតត្រដាងពីករណីជាច្រើនដែលអាមេរិកអនុញ្ញាតឱ្យកីឡាករដែលប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តជាតិ

យប់ថ្ងៃទី៧ ខែសីហាតាមម៉ោងក្នុងតំបន់ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក(WADA) បានចេញសេចក្តីថ្លែងការណ៍ថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) បានបន្តអនុញ្ញាតឱ្យកីឡាករជម្រើសជាតិជាច្រើនរូបដែលបានប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តរជាតិ ដែលក្នុងនោះមានយ៉ាងហោចណាស់មួយករណីដែលមិនបានប្រកាសជាសាធារណៈ ព្រមទាំងមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើល្មើសបទប្បញ្ញត្តិអំពីការប្រឆាំងសារធាតុលើកកម្លាំង នេះបានល្មើសនឹង« បទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោក»ផង និងល្មើសនឹងបទប្បញ្ញត្តិនៃស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក(USADA) ផង។ សេចក្តីថ្លែងការណ៍លើកឡើងថា ស្ថាប័នអាមេរិកបានល្មើសនឹងការកំណត់នៃបទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោកជាច្រើនដង ខណៈកីឡាករអាមេរិកជាច្រើននាក់ដែលបានប្រើសារធាតុលើកកម្លាំងមិនដែលត្រូវផាកពិន័យ។ បើសិនជាកីឡាករនៃប្រទេសផ្សេងៗដឹងថាពួកគេបានចូលរួមប្រកួតជាមួយបុគ្គលដែលប្រើសារធាតុលើកកម្លាំងក្រោមការអនុញ្ញតពីស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក(USADA) នោះពួកគេនឹងមានអារម្មណ៍យ៉ាងណា?…

ពិធីសម្ពោធ “សៀវភៅ ស” ស្តីពីមូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវ:សម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អុីនធឺណេត ផ្សាយជាផ្លូវការ ដោយមានភ្ញៀវចូលរួមប្រមាណ ៣០០នាក់

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលមានឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន បានរៀបចំពិធីសម្ពោធ «សៀវភៅ ស» នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នៅអគារសេរីភាព ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៣០០នាក់ មកពីតំណាងក្រសួង ស្ថាប័ន…

លោកXi Jinpingផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិដោយសង្កត់ធ្ងន់ថា ត្រូវតែការពារឱ្យបានល្អនូវសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន ធ្វើឱ្យបេតិកភណ្ឌវប្បធម៌និងធម្មជាតិមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី

នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិបន្ទាប់ពី “អ័ក្សទីក្រុងប៉េកាំងដែលជាស្នាដៃដ៏ឆ្នើមបង្ហាញពីរបៀបរៀបរយនៃសំណង់ទីក្រុងរបស់ប្រទេសចិន” “ក្រុមវាលខ្សាច់ ភ្នំ និងបឹងនៃវាលខ្សាច់BadainJaran” “និងជម្រកបក្សីបម្លាស់ទីលំនៅ(ដំណាក់កាលទី២)”ត្រូវបានដាក់បញ្ចូលទៅក្នុង«បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលវាមានអត្ថន័យដ៏វិជ្ជមានសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិនដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីចង្វាក់គ្នា ហើយមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ លោកXi Jinpingបានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកភាពជោគជ័យនៃការស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌលើកនេះជាឱកាសមួយ ដើម្បីបង្កើនការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ លើកកម្ពស់សមត្ថភាពនិងកម្រិតនៃការការពារបេតិកភណ្ឌ និងការពារសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន។ត្រូវតែបន្តបង្កើនការងារបន្តវេននិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីធ្វើឱ្យវាមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី។ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិលើវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌និងធម្មជាតិ…

បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិននឹងនាំមកនូវកាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍនៃប្រទេសអាស៊ាន

មូលដ្ឋាននិងគោលដៅនៃការធ្វើទំនើបកម្មតាមបែបផែនចិន គឺធ្វើឱ្យប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់មានជីវភាពរស់នៅកាន់តែល្អប្រសើរ ។ ក្នុងដំណើរថ្មី ប្រទេសចិននឹងជំរុញការធ្វើកំណែទម្រង់តាមរយៈការបើកទូលាយ លើកកម្ពស់សមត្ថភាពបើកទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ ត្រួសត្រាយឥតឈប់ឈរនូវភាពជម្រៅនិងក្របខ័ណ្ឌបើកទូលាយចំពោះបរទេស ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីនិងត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មីដល់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ និយាយចំពោះពិភពលោក ជាពិសេសគឺប្រទេសអាស៊ានដែលមានទឹកដីតភ្ជាប់ជាមួយប្រទេសចិន ប្រការនេះមានន័យថា នឹងមានទីផ្សារកាន់តែទូលំទូលាយនិងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីដែលមិនធ្លាប់មានកាលពីមុន ។ នាពេលថ្មីៗកន្លងទៅនេះ លើខ្សែផ្លូវរថភ្លើងឆ្លងដែនចិន ឡាវ ថៃនិងម៉ាឡេស៊ី គ្រឿងសង្ហារិមនិងសម្ភារៈផ្ទះបាយដែលផលិតដោយប្រទេសចិន ផ្លែទុរេននិងផ្លែមង្ឃុតដែលផលិតដោយប្រទេសថៃ…

ហេតុអ្វីប្រជាជនចិនចូលចិត្តទីធ្លាតូចៗ

ក្នុងរឿងសាមកុក ល៉ីវប៉ី គ័នអ៊ី និងចាំងហ្វីស្បថយកគ្នាជាបងប្អូនធម៌គឺក្នុងសួនផ្កាប៉ែសរបស់ចាំងហ្វី — ចាំងហ្វីជាសត្វយាតកៈ ប៉ុន្តែក្នុងទីធ្លារបស់គាត់ដាំតែដើមផ្លែប៉ែស គាត់រៀបចំជាសួនផ្កាប៉ែស ។ ឆាវ ឆាវ និងលីវ ប៉ី ផឹកស្រាជជែកពីរឿងអ្នកក្លាហានគឺក្នុងទីធ្លារបស់ឆាវឆាវ។ ជូកឺលាងចូលចិត្តនៅក្នុងទីធ្លាតូចរបស់ខ្លួន ពេលទំនេរគាត់ឈរផ្អែកដើមឬស្ស៊ី មើលត្រីហែលនៅក្នុងអាងទឹក។ បច្ចុប្បន្ន ជីវភាពរស់នៅកាន់តែទំនើប ក្រៅពីផឹកតែបណ្តែតអារម្មណ៍…

បទវិភាគ៖គោលបំណងចុងក្រោយនៃសម្ព័ន្ធមិត្តរវាងអាមេរិកនិងហ្វីលីពីនមិនអាចនាំមកនូវសន្តិភាពនិងវិបុលភាពដល់ហ្វីលីពីនទេ

ចុងខែកក្កដាកន្លងទៅនេះ ហ្វីលីពីននិងអាមេរិកបានរៀបចំធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិជុំថ្មី ។ នេះគឺជាលើកទីមួយដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះចាប់ពីឆ្នាំ២០១៣មក ។ នៅពេលមុននេះ ចិននិងហ្វីលីពីនបានឈានដល់កិច្ចព្រមព្រៀងជាបណ្តោះអាសន្នអំពីការគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai វិវាទនៅសមុទ្រចិនខាងត្បូងបានស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ។ ប៉ុន្តែនិយាយចំពោះភាគីអាមេរិក គឺមិនចង់ឃើញសមុទ្រចិនខាងត្បូងមានស្ថិរភាពទេ ។ ប្រការនេះក៏អាចឃើញពីសេចក្តីថ្លែងការណ៍រួមដែលហ្វីលីពីននិងសហរដ្ឋអាមេរិកបានចេញផ្សាយលើកនេះ ។ ឧទាហរណ៍ដូចជា ភាគីអាមេរិកបានរំលឹកឡើងវិញនូវកិច្ចសន្យាខាងសន្តិសុខចំពោះហ្វីលីពីនក្នុងសេចក្តីថ្លែងការណ៍ដោយអះអាងថា 《សន្ធិសញ្ញាស្តីពីការការពារជាមួយគ្នារវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន》អាចប្រើប្រាស់នៅតំបន់សមុទ្រចិនខាងត្បូង អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងហ្វីលីពីនធ្វើការសម្របសម្រួលផ្នែកកិច្ចការពារជាតិនិងសន្តិសុខជាមួយជប៉ុននិងអូស្ត្រាលីថែមមួយកម្រិតទៀត ដើម្បីឆ្លើយតបនឹងអ្វីដែលហៅថា…

កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”បានបើកធ្វើនៅប្រទេសអាស៊ីមួយចំនួន

សហលេខាធិការនៃវិទ្យាស្ថានយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិមីយ៉ាន់ម៉ាបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយជាមួយគ្នា។ គោលគំនិតនេះបានបង្ហាញពីភាពបរិយាបន្តដែលមិនធ្លាប់មានកាលពីមុន ដែលគ្មាននៅក្នុងក្របខ័ណ្ឌពិភពលោកទេ។ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីសង្វាក់គ្នា បានបង្កើតទំនាក់ទំនងដែលរួមរស់ជាមួយគ្នារវាងសកម្មភាពមនុស្សជាតិនិងអេកូឡូស៊ីធម្មជាតិ ដែលជាការរួមចំណែកជាគំនិតបែបថ្មីសម្រាប់ដំណើរការធ្វើទំនើបកម្មសកល។ អ្នកទទួលខុសត្រូវនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងស្តារនិងអភិវឌ្ឍន៍ជនបទនៃរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងថា ការអនុវត្តដ៏រស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន បានធ្វើឲ្យអ្នកផងទាំងឡាយមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានមើលឃើញនូវរបបដ៏មានសុក្រឹតភាព តំបន់ជនបទដែលត្រូវបានអភិរក្សយ៉ាងល្អប្រសើរ បរិក្ខារកសិកម្មដ៏ទំនើប និងបច្ចេកទេសកសិកម្មដ៏ជឿនលឿននៅតំបន់ជនបទនៃប្រទេសចិន ហើយសង្ឃឹមថា ប្រទេសចិននឹងចែករំលែកបទពិសោធអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មរបស់ខ្លួនជាមួយប្រទេសអាហ្វហ្កានីស្ថាន៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍…

You missed