យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការរដ្ឋានស្រុកគិរីវង់ឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ខេត្តតាកែវ : ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និង មានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀល,ថ្ងៃចន្ទ០១រោច ខែបុស្សឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៤៥នាទី កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរ បាលស្រុកគិរីវង់  ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់អោយលោកវរសេនីយ៍ទោ ហៀម ស្រីម អធិ ការរងប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចកន្លែងជួស ជុលម៉ូតូ០១កន្លែង ស្ថិតភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ​  បានប្រទះឃើញមុខសញ្ញាសង្ស័យ កំពុងធ្វើសកម្មភាពជួញដូរ​ចែកចាយបានឃាត់ខ្លួនមុខសញ្ញាម្នាក់ ÷ 

     ▪︎ជនសង្ស័យឈ្មោះ នឿន រីម ភេទប្រុស អាយុ ២៤ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិថ្មី ឃុំរនាម  ស្រុកទ្រាំង ខេត្តតាកែវ  ក្នុងការឃាត់ខ្លួនសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមានម្សៅក្រាមថ្លាពណ៍ចំនួន០៦កញ្ចាប់  ម៉ូតូ០១គ្រឿងម៉ាក MX KING ពណ៍ទឹកក្រូចលាយខ្មៅ (គ្មានស្លាកលេខ) រួមទាំងទូរ ស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Real me ពណ៍ទឹក ប្រាក់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed