លោក ឈុន វាសនា ប្រធានសមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉កសន្តិភាព បានបញ្ជាក់បំភ្លឺ រឿងទំនាស់ពាក្យសម្ដី អ្នកជិតខាង ក្នុងភូមិ 22 សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានវីឌីអូ)
ភ្នំពេញ : កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ សារព័ត៍មាន Raksmey news បានចេញផ្សាយរឿងទំនាស់ នៅយប់ថ្ងៃទី ២២ខែសីហាឆ្នាំ២០២១ នៅវេលាម៉ោង ៨:៣០នាទី មានទំនាស់គ្នា រហូតទៅដល់មានការប្រើអំពើហិង្សា រវាងអ្នកជិតខាងនិងអ្នកជិតខាង ឈ្មោះ រដ្ឋ និងឈ្មោះកាមដែលមានទីលំនៅជិតខាងជាប់របងផ្ទះគ្នា មានទីលំនៅក្នុងភូមិ 22 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឈ្មោះ កាម ដែលជាអ្នករងរបួស មានឪពុក សុខ វ៉ាត មុខរបរ ជាអ្នករត់ផាសស្អាប់ នៅក្នុងសមាគមន៏សម្ព័ន្ធសេដ្ឋកិច្ចនិងរុឺម៉ក សន្តិភាព បាននាំគ្នាយកផាសស្អាប់ មកតម្រៀបជួរ នៅផ្ទះ របស់ឈ្មោះ រដ្ឋ ជាអ្នកបង្ករ និងឈ្មោះកាម ជាអ្នករងរបួស មួយយប់ទល់ភ្លឺ ដោយស្រែកឡូឡានិងមានបញ្ចាំងពិលមកលើផ្ទះខាងលើរបស់ឈ្មោះរដ្ឋប្រៀបដូចខ្លួនជាសមត្ថកិច្ចអាជ្ញាធរដែនដីអញ្ចឹង។
នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ នៅរសៀល៣;៣៥នាទីលោក ឈុន វាសនា ប្រធានសមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរុឺម៉កសន្តិភាពបានបំភ្លឺមកសារព័ត៌មានRaksmey News តាមទូរស័ព្ទថា : សមាជិកសមាគមរបស់លោក មិនបានចូលទៅ គោះទ្វារឬបញ្ចាំងពិល នឹងនាំគ្នាទៅព័ទ្ធផ្ទះ ឡូឡា របស់ផ្ទះឈ្មោះរដ្ឋ ឡើយ ដូចអ្វីដែលឈ្មោះនេះចោទប្រកាន់នោះទេ ។
លោកបានបញ្ជាក់បន្ថែមទៀតថា : សមាគមរបស់លោកគ្រាន់តែមកជួយយកជនរងរបួសទៅមន្ទីរពេទ្យ ដោយសារសមាជិក របស់សមាគមន៍ គឺលោក សុខ វ៉ាត ត្រូវជាឪពុករបស់ឈ្មោះកាមដែលជាអ្នករងរបួស (ឈ្មោះកាមមិនមែនជាសមាជិកសមាគមទេ) ។ រួចហើយសមាជិកក្នុងសមាគម របស់លោកគ្រាន់តែនៅអង្គុយលេងជាមួយឪពុករបស់អ្នករងរបួសគ្រាន់បានជាគ្នានៅក្នុងយប់នោះ។
បន្ទាប់ពី លោក ឈុន វាសនា ប្រធានសមាគមបំភ្លឺតាមទូរស័ព្ទ មកអង្គភាពសារព័ត៌មាន Raksmey News បានចាត់ ភ្នាក់ងារសារព័ត៌មានយើង បានចុះទៅជួប ឈ្មោះកាម ដែលជាអ្នករងរបួសដល់គេហដ្ឋាន នៅ២៥ខែសីហា នៅវេលាម៉ោង៤:៣០នាទី ដើម្បីធ្វើការបញ្ជាក់បំភ្លឺ ដើម្បីឱ្យព័ត៌មាននេះកាន់តែច្បាស់និងមានតុល្យភាព។ប្រភពបានប្រាប់ឱ្យដឹងថា : នៅយប់ថ្ងៃកើតហេតុនោះ មិនមានខាងណាមកយកខ្ញុំទៅមន្ទីរពេទ្យឡើយ គឺខ្ញុំនៅផ្ទះគ្រាន់តែលាបថ្នាំបន្តិចបន្តួចមិនបានទៅមន្ទីរពេទ្យទេ ហើយបន្ទាប់ពីថ្ងៃហ្នឹងមកខ្លួនបានទៅធ្វើការសំណង់ ជាជាងផ្សា ធ្វើផ្ទះអ្នកជិតខាង នៅក្បែរផ្ទះរបស់ខ្លួនជាធម្មតាព្រោះរបួសមិនធ្ងន់ធ្ងរផង។
ក្រោយពីបានបញ្ជាក់ព័ត៌មាន ពីឈ្មោះកាម ដែលជាអ្នករងរបួស ភ្នាក់ងារសារព័ត៌មាន Raksmey news បានជូនថវិកា ១០.០០០០ រៀល (ដប់ម៉ឺនរៀល) ដល់ប្អូនប្រុសឈ្មោះកាមក្នុងនាមមនុស្សធម៌។
អង្គភាពសារព័ត៌មាន Raksmey News ផ្សាយតែព័ត៌មានពិត មិនលំអៀង និងហ៊ានទទួលខុសត្រូវចំពោះរាល់ព័ត៌មានដែលខ្លួនបានផ្សាយ ក្នុងនាមជាអ្នកផ្សព្វផ្សាយដំណឹង ពាំនាំព័ត៌មានពិតពីប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំខាងលើៗ និងពាំនាំព័ត៌មានថ្នាក់ដឹកនាំខាងលើ ផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ហើយក៏មិនមែនជាសមត្ថកិច្ចនិងជាតុលាការឡើយ៕ដោយ : អក្ខរា១០