(ឧត្តរមានជ័យ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយមួយចំនួនស្មើនឹង ១០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋជនភៀសខ្លួន ដែលកំពុងរស់នៅជាបណ្តោះអាសន្ននៅទីតាំង វត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជំនួយនេះមានគោលបំណងជួយគាំទ្រ និងកែលំអជីវភាពរស់នៅប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋដែលជនរងគ្រោះដោយសារការប្រយុទ្ធបាញ់ប្រហារនៅតាមបន្ទាត់ព្រំដែន។ ប្រជាពលរដ្ឋទាំងនេះត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដើម្បីគេចផុតពីស្ថានភាពគ្រោះថ្នាក់ និងកំពុងរស់នៅក្នុងជំហានពិបាកជាច្រើន ទាំងសំណង់ជាប់ស្នាក់ ស្បៀងអាហារ និងសេវាថែទាំសុខភាព។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wenbin បានសរសេរនៅលើបណ្តាញសង្គមក្នុងព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះថា៖
“រដ្ឋាភិបាលចិន និងប្រជាជនចិន មានចិត្តរួមគ្នាជាមួយប្រជាជនកម្ពុជា។ យើងសង្ឃឹមថា ជនរងគ្រោះដោយសង្រ្គាមនឹងអាចត្រលប់ទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញបានដោយសុវត្ថិភាព និងឆាប់រហ័ស។”
ការផ្តល់ជំនួយលើកនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធនយោបាយរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែជារូបភាពនៃការជួយសង្រ្គោះបន្ទាន់ផងដែរ។ វាផ្ទុកនូវសារស្និទ្ធស្នាលបែបមនុស្សធម៌ ទៅប្រជាពលរដ្ឋខ្មែរដែលកំពុងប្រឈមនឹងភាពលំបាកនៅពេលពិត ៕




