ខេត្តព្រះវិហារ : នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ – អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានប្រកាសថា នៅក្នុងស្ថានការណ៍សង្គ្រាមបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន ១១,៥៥៨ គ្រួសារ ស្មើនឹង ២៧,០៥៣ នាក់ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់តំបន់សុវត្ថិភាព។

ជាក់លាក់ គឺមានប្រាំមួយឃុំ ក្នុងចំណោមប្រាំបីឃុំ នៃស្រុកជាំក្សាន្ត បានរងផលប៉ះពាល់ដោយផ្ទាល់ ហើយប្រជាពលរដ្ឋខ្លះបានទៅស្នាក់នៅស្នាក់ប្រែជាបណ្ដោះអាសន្ននៅផ្ទះសាច់ញាតិ និងមិត្តភក្ដិ។

តាមការបញ្ជាក់របស់លោកអភិបាលខេត្ត បច្ចុប្បន្ននេះ មានទីតាំងសុវត្ថិភាពចំនួន ១៥កន្លែង បានត្រូវរៀបចំឡើងសម្រាប់ស្នាក់នៅបណ្តោះអាសន្ន ដោយមានប្រជាពលរដ្ឋស្នាក់នៅក្នុងចំនួន ៥,៨៥៥ គ្រួសារ ស្មើនឹង ១៩,៩៤៣ នាក់

រាជរដ្ឋាភិបាលកម្ពុជា និង កាកបាតក្រហមកម្ពុជា កំពុងអនុវត្តន៍ការជួយសង្គ្រោះយ៉ាងសកម្ម ដោយផ្តល់ជំនួយស្បៀងអាហារ ទឹកស្អាត វេជ្ជសម្ភារៈ និងបរិក្ខារចាំបាច់ផ្សេងៗ ដើម្បីគាំទ្រជីវភាពជនរងគ្រោះ។ លើសពីនេះទៅទៀត មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគយ៉ាងស្ម័គ្រចិត្ត ដើម្បីជួយដល់បងប្អូនជនភៀសខ្លួនទាំងនេះផងដែរ។

លោក គីម រិទ្ធី បានលើកឡើងថា “ការចូលរួមរបស់សាធារណជន និងអង្គការដៃគូ ជួយចំណេញយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះ និងគាំទ្រជនដែលកំពុងរងការលំបាកក្នុងគ្រាជន់ចរមួយនេះ”។
បើអ្នកចង់ឧបត្ថម្ភជនរងគ្រោះ សូមទាក់ទងតាមរយៈអាជ្ញាធរជំនាញ រឺកាកបាតក្រហមកម្ពុជាបានផងដែរ។N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed