ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមប្រគេនទានវស្សា ទេយ្យទាន និងបច្ច័យជូនแดព្រះសង្ឃ នៅវត្តសន្សំកុសល ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីបុណ្យនេះមានគោលបំណងចូលរួមអភិរង្សាព្រះពុទ្ធសាសនា និងជួយទ្រទ្រង់សកម្មភាពធម៌សង្ឃក្នុងរដូវចូលព្រះវស្សា ដែលជារដូវវ័យសម្រាប់ភិក្ខុសង្ឃ និងសាមណេ រៀនធម៌ និងប្រតិបត្តិវិន័យយ៉ាងខ្ជាប់ខ្ជួន ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែអស្សុជ រយៈពេល៣ខែ។

ក្នុងឱកាសនេះ បងប្អូនពុទ្ធបរិស័ទសាធារណជន តែងតែនាំគ្នាប្រគេនសាដក អង្ករ ភេសជ្ជៈ ម្ហូបអាហារ របស់ប្រើប្រាស់ និងទៀនវស្សា ដើម្បីអភិរក្សសាសនារាជ ដោយជឿថាពន្លឺទៀនជាសញ្ញានៃពន្លឺចិត្ត និងអនាគតរុងរឿង។

ព្រះចៅអធិការវត្តសន្សំកុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីធម៌ និងការគាំទ្ររបស់ឯកឧត្តមជួន ណារិន្ទ និងមន្រ្តីក្រោមឱវាទដែលបានបង្ហាញពីការចូលរួមអភិរក្សពុទ្ធសាសនា។

ជាពិសេស ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការរងបានអញ្ជើញប្រគេនឯកសណ្ឋានប្រជាការពារ សង្កាត់ចំនួន ៤០នាក់ផងដែរ ដែលជាការជួយលើកទឹកចិត្ត និងជម្រុញស្មារតីខិតខំការងារ នៅមូលដ្ឋាន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed