បន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរចំនួនសរុប ៣១នាក់ ក្នុងនោះមានស្រីចំនួន ១៣នាក់ បានវិលត្រឡប់មកប្រទេសវិញ តាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃប្រកាសបិទច្រកព្រំដែនជាបណ្ដោះអាសន្ន។​

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការទទួលខល និងជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់មកដល់ជាសុវត្ថិភាព។

ប្រតិបត្តិការនេះបានប្រព្រឹត្ដចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច ដោយកម្លាំងអាវុធហត្ថបានប្រើប្រាស់រថយន្តចំនួន ៣ គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការប្រុងប្រយ័ត្ន និងគោរពតាមវិធានការសុវត្ថិភាពជាប្រចាំ។

ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចនានាបានបញ្ជាក់ថា ពួកគេនឹងបន្តធ្វើការសហការល្អជាមួយភាគីពាក់ព័ន្ធ ដើម្បីចាត់ចែងការទទួលខល និងជួយសម្រួលដល់ពលរដ្ឋខ្មែរដែលកំពុងវិលត្រឡប់មកវីញ នៅពេលមានការបិទច្រកបែបនេះ ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed