ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវករណីស្លាប់ប្លែកបន្តិច ដោយសង្ស័យថាជារឿងឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងដីឡូតិ៍មួយតាមបណ្តោយផ្លូវ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នា​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ជនរងគ្រោះស្ដាប់ស្មានថា អាយុប្រហែលជាង​៣០ឆ្នាំ ត្រូវបានឃើញដេកស្លាប់ នៅលើដីបេតុង ក្នុងសភាពមានស្នាមដូចជា ត្រូវវាយក្បាល នៅមិនឆ្ងាយ មានដំបងឈើមួយដុំមានប្រឡាក់ឈាមនៅក្បែរនោះ។ អត្តសញ្ញាណជនរងគ្រោះមិនទាន់ស្គាល់ និងមូលហេតុការស្លាប់ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការ។

ប្រជាពលរដ្ឋដែលឃើញសាកសពបានបញ្ជាក់ថា ពេលនោះជនរងគ្រោះដេកស្លាប់បែបមិនធម្មតា ហើយភ្លាមៗក៏បានជូនដំណឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យកន្លែងកើតហេតុ។ បន្ទាប់មកក៏បានជូនដំណឹងទៅកម្លាំងជំនាញសាកលវិទ្យា ដើម្បីពិនិត្យស្លាកស្នាម និងប្រមូលភស្ដុតាងបន្ថែម។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងសាកសួរប្រជាពលរដ្ឋនៅជិតទីតាំងកើតហេតុ និងពង្រាយកម្លាំងស្រាវជ្រាវ ដើម្បីស្វែងរកស្ថានភាពពិតប្រាកដ និងមូលហេតុការស្លាប់របស់ជនរងគ្រោះនេះ។
សូមបន្តរង់ចាំព័ត៌មានបន្ថែម ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែលពាក់ព័ន្ធ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed