ខេត្តស្ទឹងត្រែង : ភ្នាក់ងារអ្នកយកព័ត៌មាន២ម្នាក់ខណ: ចុះយកព័ត៌មាននៅគោលដៅផ្សេងគ្នា។ ពេលត្រឡប់មកវិញបានឆ្លងកាត់លើផ្លូវលំ ក្រាលគ្រួសក្រហម ដែលជាកន្លែងស្ងាត់ហើយក៏ជាឱកាសល្អសម្រាប់ខ្មាន់កាំភ្លើង ពួនលបបាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាតមកលើក្រុមអ្នកសារព័ត៌មាន២នាក់ខាងលើ តែមិនបានត្រូវរបួសស្នាមអ្វីនោះដែរ ខណៈខ្មាន់កាំភ្លើងមានគ្នា២នាក់ដេញតាមបាញ់ប្រហារ មកលើជនរងគ្រោះជាអ្នកសារព័ត៌មាន ដែលមានគ្នា២នាក់ដូចគ្នា បានរត់គេចរួចផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១;៤៥នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ខណៈជនរងគ្រោះទាំង២នាក់ ក្រោយត្រឡប់មកពីយកព័ត៌មាន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ស្ថិតនៅចំណុច និយាមការ48P.58085 1492850 ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងហេតុការណ៍នោះផងដែរ ជនរងគ្រោះទាំង២ ក៏បានខលរាយការណ៍ទៅសមត្ថកិច្ចជំនាញ និងមន្ត្រីឧទ្យានុរក្សក៏បានចុះទៅ អន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើផងដែរ។
សមត្ថកិច្ចបានស្រាវជ្រាវរហូតបាន រកឃើញមានតម្រុយសម្ភារៈនិងឧបករណ៍ របស់ជនសង្ស័យដែលជាខ្មាន់កាំភ្លើង បានជ្រុះនិងចូលផ្ទះរបស់ជនសង្ស័យសម្ងំធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ ជុំវិញរឿងហេតុខាងលើនេះផងដែរ លោកថ្លាង តៅ ជាអ្នកយកព័ត៌មានរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា: មានប្រជាពលរដ្ឋបានរាយការណ៍មក ថាមានបទល្មើសដឹកជញ្ជូនឈើយ៉ាងសកម្ម លោកក៏បានចុះទៅដល់ ចំណុចទីតាំងខាងលើក៏ប្រទះឃើញមានដឹកជញ្ជូនបទល្មើសព្រៃឈើ យ៉ាងពិតប្រាកដមែន។
ហេតុនេះ លោកបានរាយការណ៍បន្តទៅសមត្ថកិច្ចមជំនាញ មន្ត្រីបរិស្ថានដែលមានស្នាក់ការប្រចាំនៅតំបន់នោះ ហើយសមត្ថកិច្ចបរិស្ថានបានចុះមកបង្ក្រាបភ្លាមៗនោះផងដែរ..! ដោយធ្វើការដកហូតឈើក្ដាបានចំនួន95សន្លឹក។
ក្រោយពីសមត្ថកិច្ចចុះទៅដល់ និងបំពេញនីតិវិធីរួចរាល់ អ្នកសារព័ត៌មានរូបនោះ ក៏បានធ្វើដំណើរជិះម៉ូតូត្រឡប់ចេញមកដល់ចំណុចផ្លូវបំបែក ទួលស្រែល្បើក ស្ថិតក្នុងភូមិរុន ជិតដល់អូរខ្នាត ក៏បានជួបនិងហេតុការណ៍ មានខ្មាន់កាំភ្លើងពួនសម្ងំស្ទាក់បាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាត ទៅលើរូបលោក ដោយប្រើកាំភ្លើងកែច្នៃខ្យល់ បានបាញ់មកលើរូបលោក និងខ្នីគ្នាម្នាក់ទៀតចំនួន០៣គ្រាប់ ។
ប៉ុន្តែជាសំណាងល្អការប៉ុនប៉ងបាញ់សម្លាប់ពីជនសង្ស័យខាងលើនោះ។ ត្រូវទទួលបរាជ័យ ដែលមិនបានឲ្យអ្នកយកព័ត៌មានរូបនោះទទួលរងរបួសនោះឡើយ គ្រាន់តែមានការភិតភ័យតក់ស្លុត រន្ធត់ប្រលឹងចេញស៉ីប្រលិតតែប៉ុណ្ណោះ។
លុះព្រឹកឡើងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីលោមព័ទ្ធផ្ទះ ជនសង្ស័យដែលពួនសម្ងំអស់មួយយប់ ទើបសមត្ថកិច្ចស្នើសុំបទបញ្ជាថ្នាក់លើ ដើម្បីឆែកឆេរនិងឈានដល់ឃាត់ខ្លួន ជនសង្ស័យដែលជាខ្មាន់កាំភ្លើង ដែលលបបាញ់ប្រហារមកលើអ្នកសារព័ត៌មាន២រូបខាងលើ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីធ្វើកំណត់ហេតុ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម។
លោកមេប៉ុស្តិ៍ បានចុះមកជួយសហការ បង្ក្រាបទៅលើជនសង្ស័យ ដោយជនសង្ស័យបានរត់ចោលម៉ូតូនិងបន្សល់នៅវត្ថុតាងម៉ូតូមួយគ្រឿង ម្សៅដែលជារំសេវ និងគ្រាប់បាដាង “ឃ្លី” ឧបករណ៍បម្រើឲ្យកាំភ្លើងបាញ់ខ្យល់បានមួយចំនួន ។ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវឈានទៅចាប់បានជនសង្ស័យចំនួនពូរនាក់ បច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញនីតិវិធី។ ករណីនេះបើតាមប្រភពមន្ត្រីនគរបាលប៉ុស្តិ៍ បង្ហើបឲ្យដឹងថា ជនបង្ករទាំងពីរនាក់ខាងលើត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីបំពេញនីតិវិធីនោះផងដែរ។
ចំណែងលោកថ្លាង តៅ ភ្នាក់ងារអ្នកយកព័ត៌មានឱ្យកាសែត “នគអច្ឆរិយៈ” ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៥ នេះថា លោកបានចូលខ្លួនទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលស្រុកផាលាបរិវ៉ាត់ផងដែរ។ ប៉ុន្តែជាចំណាត់ការនីតិវិធីយ៉ាងណានោះ លោកមិនទាន់បានដឹងនៅឡើយ។ ព្រោះជនសង្ស័យទាំងពីរនាក់កំពុងស្ថិតនៅក្នុងដៃរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងកំពុងបន្តនីតិវិធី ៕







