ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី០៨.ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីមានការបិទច្រកអន្តរជាតិប៉ោយប៉ែតដោយឯកតោភាគីរបស់ថៃកាលពីថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង០៤.០០រសៀល បានធ្វើអី? ប្រជាពលរដ្ឋទាំងអាជីវករទាំងបុគ្គលិកបម្រើការងារមានទាំងខ្មែរមានទាំងថៃមានការជួលច្របល់យ៉ាងខ្លាំងកាលពីម្សិលមិញនៅក្រុងប៉ោយប៉ែត។
ហើយមិនដឹងថាខាងភាគីប្រទេសថៃមានចេតនាយ៉ាងណានោះទេ។ក្រោយមកក៏បានទទួលដំណឹងថាថៃនិងបើកច្រកឡើងវិញនៅព្រឹកថ្ងៃ០៨.ខែមិថុនា ឆ្នាំ២០២៥វេលាម៉ោង០៨ព្រឹកវិញ។
នៅខណះពេលព្រឹកថ្ងៃទី ០៨ នៅវេលាម៉ោង៩.០០នាទីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចចិត្តបើកច្រកអន្តរជាតិឡើងវិញ។ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋនិងអ្នកវិភាគតាមទុក្ខកាហ្វេមួយចំនួនបានលើកឡើងថា÷បើខាងថៃពូកែអុកឡុកបើកបិទតាមតែអំពើចិត្តបែបឯកតោភាគីនេះ ក្រោយពីរដោះស្រាយឲ្យពលរដ្ឋបានចូលប្រទេសរៀងៗខ្លួនហើយនោះគួរណាស់កុំបើកច្រកទាំងអស់តែម្ដងទៅល្អជាងកុំឱ្យថៃបានចិត្តពេក ។
ចំណែកការខាតបង់នៃការបិទច្រកនោះវិញ។ថៃធ្លាប់ជួបហើយកាលពីរឿងនាងផ្កាយព្រឹក ត្រូវបានប្រជាពលរដ្ឋខ្លួនយកផ្លែឈើនឹង ផលដំណាំទៅចាក់គរនៅមុខរដ្ឋសភានិងមុខវាំងនៃប្រទេសថៃរបស់ខ្លួនគួរឱ្យអាម៉ាស់នាពេលនោះផងដែរ។
ក្នុងការចុះពិនិត្យមើលស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រឹក០៨ ខែមីថុនា ឆ្នាំ២០២៥នេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរខេត្តក្រុងនិងកងកម្លាំងទាំងបីបានចូលរួមយ៉ាងច្រើនកុះករផងដែរ៕ដោយ: សា៊ងហឿន








