ខេត្តស្ទឹងត្រែង៖ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានប្រកាសបើក «យុទ្ធនាការ ហែលទឹកទន្លេមេគង្គ» លោកជំទាវបានថ្លែងថា៖
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។
ក្រុមអ្នកហែលទឹកចំនួន ៥នាក់ អមដំណើរនៃការហែលទឹកដោយឆ្មាំទន្លេ និងក្រុមការងារ WWF-កម្ពុជា នឹងចំណាយរយៈពេល ៤ថ្ងៃបន្ទាប់ ដែលនឹងត្រូវប្រឈមនឹងឧបសគ្គជាច្រើនជាមួយចរន្តទឹកទន្លេហូរខ្លាំង រួមជា មួយនឹងសកម្មភាពកត់ត្រាចំនួនសត្វផ្សោត និងការប្រមូលសំណាកនៃឧបករណ៍នេសាទ ហើយជាយុទ្ធនាការ ដើម្បីរៃអង្គាសថវិកាសម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការពារទីជម្រកវារីសត្វគ្រប់ប្រភេទក្នុងទន្លេ មេគង្គ។
នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន លីណាត អភិបាលស្តីទី នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីនោះនិងបានថ្លែងថា៖
ក្នុងរយៈពេល ៤ ថ្ងៃបន្ទាប់ អ្នកហែលទឹកនឹងធ្វើការហែលតាមដងទន្លេមេគង្គ ដែលជាព្រឹត្តិការណ៍ មិនត្រឹមតែជា ការអភិរក្សប៉ុណ្ណោះទេ វាក៏ចូលរួមបង្ហាញ ពីភាពក៍ស្រស់ស្អាតនៃខេត្តស្ទឹងត្រែង និង ក្រចេះ និងជាសក្កានុពលទេសចរណ៍ប្រកបដោយនិរន្តរភាព។
វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចក្នុងស្រុក ហើយ ជឿជាក់ថា តាមរយៈការការពារ ជីវៈចម្រុះនៃទន្លេមេគង្គ គឺនូវមានការវិនិយោគក្នុងអនាគតដ៏រឹងមាំសម្រាប់សហគមន៍ ។
ឯកឧត្តម ប៉ែន លីណាត សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនានេះ នឹងបន្តធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ WWF-កម្ពុជា សហគមន៍ មូលដ្ឋាន និងដៃគូអភិរក្ស ដើម្បីពង្រឹងការអនុវត្តប្រឆាំងនឹងការនេសាទខុសច្បាប់ លើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងធានាថាសត្វផ្សោតទន្លេមេគង្គបន្តលូតលាស់សម្រាប់មនុស្សជំនាន់ក្រោយ។
( ដោយ ÷ កុល សារត្ន័ )

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed