កម្លាំងនគរបាលព្រំដែនគោកវរព្រំដែនគោក៩១១ប៉ុស្ដិបឹងសាគូឃាត់ខ្លួនស្ត្រីជនជាតិថៃបីនាក់បម្រុងឆ្លងដែនខុសច្បាប់។ (២៥/៧/២១)
ប៉ោយប៉ែត៖ស្ត្រីថៃបីនាក់មានឈ្មោះ1,wilaiwan aphisermsakunអាយុ២២ឆ្នាំ។
2,Suphatta Nakmanee អាយុ២៥ឆ្នាំ។
3,Kanatsanan Promjuntuek. អាយុ៣៩ឆ្នាំ(ទាំងបីនាក់ជាអ្នកស្រុករស់នៅខេត្តស្រះកែវ ដូចគ្នា)ត្រូវបានសមត្តកិច្ចឈរជេីងការពារព្រំដែនគោកមានកម្លាំងយោធាកងពលលេខ៥១ និងនគរបាលវរសេនាតូចការពារព្រំដែន៩១១ ឈរជេីងនៅចំណុចបឹងសាគូឃាត់ខ្លួនក្នុងខណះដែលពួកគេបម្រុងឆ្លងដែនខុសច្បាប់។
តាមសម្ដីចម្លេីយរបស់ស្ត្រីថៃទាំងបីរូបនេះឲ្យដឹងថា មុនធ្វេីដំណេីរឆ្លងដែននេះ មានមេខ្យល់ខ្មែរនិងថៃ ជាអ្នករត់ការសម្របសម្រួលក្នុងការឆ្លងដែនរួចរាល់ដូចមុនៗអស់ហេីយ តែម្ដងនេះមិនដឹងយ៉ាងម៉េចបានជាត្រូវសមត្តកិច្ចឃាត់ខ្លួន ឯមេខ្យល់ក៏រត់គេចខ្លួនបាត់ស្រមោលដែរ។
បន្ទាប់ពីសាកសួររួចស្ត្រីថៃទាំងបីរូបនេះត្រូវបានបញ្ជូនមកឲ្យខាងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាត់ការបន្ត។
សូមជម្រាបថាការឆ្លងដែនចេញចូលលួចលាក់ខុសច្បាប់រវាងជនជាតិថៃនិងកម្ពុជានៅតាមច្រករបៀងព្រំដែនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ ពិតជានៅមានកេីតឡេីងគ្មានព្រះឥន្ទណាបិទជិតឡេីយ បេីទោះជាសម័យកូវីតហេីយក៏ដោយ។ ព្រោះច្រករបៀងមានច្រេីនដូចម្រាមដៃ ហេីយមន្ត្រីសមត្តកិច្ចមួយចំនួនហោរប៉ៅបញ្ឈរទៀត។ ហេតុនេះហេីយទេីបអ្នកជម្ងឺកូវីតនៅខេត្តជាប់ព្រំដែនមួយនេះហាក់មិនថមថយសោះ។ (អក្ខរា០២)