ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន Rakmey News បាននាំយកនូវទៀនវស្សា ប្រគេនជូនព្រះសង្ឃ នៅស្រុក សំរោង ខេត្តតាកែវ

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារ មជ្ឈមណ្ឌល​ព័ត៌មាន​Raksmey news បាននាំយកនូវទៀនវស្សាព្រមទាំងបរិក្ខារ រួមទាំងថវិកាមួយចំនួន ប្រគេនជូនព្រះសង្ឃគង់នៅវត្តព្រះអង្គស្ដេច ឃុំត្រាំង ស្រុកសំរោង ខេត្តតាកែវ។

បរិក្ខានិងសម្ភារៈដែលប្រគេនជូនព្រះសង្ឃមានដូចខាងក្រោម : ទៀនវស្សាចំនួន មួយ គូរធំ ទឹកក្រូច មី ទឹកសុទ្ធ វីតាល់ ទឹកត្រី ទឹកស៊ីអ៊ីវ ផ្លែឈើ ព្រមទាំងថវិកាចំនួន ២០០០០០៛ ក្នុងមួយវត្ត ។

សុំបញ្ជាក់ផងដែរថាក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន rasmeinews បានយកសម្ភារៈបរិក្ខារ ទៀនវស្សាប្រគេន ជូនព្រះសង្ឃចំនួនពីវត្ត វត្តទូលទូលបូង ស្ថិតក្នុងភូមិឈូកសរខាងត្បូង ឃុំសឹង្ហ និង វត្តព្រះអង្គស្ដេច ស្រុកសំរោងខេត្តតាកែវ ។

ក្នុងការយកទៀនវស្សាព្រមទាំងសម្ភារៈនិងថវិកានេះបានមកពីសប្បុរសជន ក្នុងមជ្ឈមណ្ឌលព័ត៌មានរស្មី news ដែលមានលោក អគ្គនាយក ព្រមទាំងសហការីមួយចំនួន។
១/លោក ឈិន ពេជ្រ ទឹកប្រាក់ចំនួន២០០០០០៛
២/លោក ភុំ ជិណ្ណារ៉ា ចំនួន៥០០០០៛
៣/លោក វ៉ា ថន ចំនួន ៥០០០០៛
៤/ លោក លន់ ណូកសេរី ចំនួន៥០០០០៛
៥/លោក អួ៊ន រិទ្ធា ចំនួន១៥$
៦/ លោក សោម ចង្វា រិទ្ធ ជាជំនួយការអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានរស្មី news ព្រមទាំងក្រុមគ្រួសារ បរិច្ចាកជាទៀនវស្សា ។

ក្នុងនាមខ្ញុំបាទ ជាអគ្គនាយកការផ្សាយមជ្ឈមណ្ឌលព័ត៌មានរស្មី news សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនព្រមទាំងសហការីទាំងអស់សូមជួបតែនូវ សេចក្តីសុខគ្រប់ប្រការ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕អក្ខរា០១

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed