ក្រុងប៉ោយប៉ែត : នៅរសៀលថ្ងៃ១២កើតខែមាឃឆ្នាំរោង ព.ស២៥៦៨ត្រូវនិងថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតនិងជាប្រធានសមាគមយុវជនស្រឡាញ់សន្តិភាព និងមានការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យនិងឯកឧត្តមលោកជំទាវលោកឧកញ៉ានិងអាជីវករជាច្រើនរូបបានឧបត្ថម្ភនិងចូលរួមចំណែកគាំទ្រអបអរសារទរ ខួបទី៤៦នៃការរស់រាន្តមានជីវិតរួចផុតពីររបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៣ ឆ្នាំប្រាំបីខែ ២០ ថ្ងៃ មកដល់ពេលនេះមានអាយុ៤៦ឆ្នាំហើយ ហើយពលរដ្ឋគ្រប់រូបនៅតែចងចាំមិនភ្លេចនៅរបបដ៏សាហាវយង់ឃ្នងព្រៃផ្សៃនេះនៅឡើយ។

ក្នុងឱកាសដ៏ប្រសើរមហាថ្លៃថ្លានេះដែរឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតនិងជាប្រធានសមាគមយុវជនស្រឡាញ់សន្តិភាព បានពាំនាំយកនូវប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោអតីតជានាយករដ្ឋមន្ត្រីមកមកជម្រាបជូនដល់ពលរដ្ឋដែលបានចូលរួមរាប់ម៉ឺននាក់នេះថា ទម្រាំបានសុខសន្តិភាពដូចសព្វថ្ងៃនេះសម្ដេចខិតខំប្រឹងប្រែងតស៊ូគ្រប់ឧបសគ្គដោយយកជីវិតទៅធ្វើជាដើមទុន ទម្រាំបានដាំដើមម្លប់សន្តិភាពនេះមួយឡើងបានពីឆ្នាំ១៩៩៨រហូតមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីរំលឹកខួបលើកទី ៤៦នៃទិវាជ័យជំនះថ្ងៃ៧មករា ១៩៧៩ ៧មករា ២០២៥នេះដែគឺមានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់ក្នុងថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតនិងជាប្រធានសមាគមយុវជនស្រឡាញ់សន្តិភាព បានរៀបចំយ៉ាងអធិកអធម្មនិងមានការសាទរពីបងប្អូនប្រជាពលរដ្ឋ និងមានកម្មវិធីសប្បាយៗចាប់រង្វាន់ផ្សងសំណាងជូនដល់ពលរដ្ឋដែលបានចូលរួមឱ្យកាន់តែសប្បាយរីករាយក្រោយពីពិសារអាហារសាមគ្គីជួបជុំហើយនោះផងដែរ មានរង្វាន់ម៉ូតូចំនួន ៤ គ្រឿងមានកង់ជាច្រើនគ្រឿងទូទឹកកក កុំព្យូទ័រ ឡែបថប ទូរសព្ទដៃនិងសម្ភារៈប្រើប្រាស់ឬប្រើក្នុងផ្ទះបាយជាច្រើនប្រភេទផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed