ភ្នំពេញ : កាលពីព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ ២០២៤ អាជ្ញាធរ រដ្ឋបាលសង្កាត់កំបូល បានចុះផ្សព្វផ្សាយ គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្នាក់ការភូមិកំបូល ។វេទិកាចុះផ្សព្វផ្សាយ គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ក្រោមការដឹកនាំដោយលោកស្រី ផុង សុខល័យ ចៅសង្កាត់រងទី ១ សង្កាត់កំបូល និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុសេនីយ៍ត្រី ជា យុទ្ធថន នាយរងប៉ុស្តិ៍កំបូល និងលោក-លោកស្រី ក្រុមប្រឹក្សាសង្កាត់ប្រធានភូមិ អនុប្រធានភូមិ ព្រមទាំងប្រជាការពារ និងប្រជាពលរដ្ឋប្រមាណ៥៣នាក់។

លោកស្រី ផុង សុខល័យ សង្កាត់រងទី១សង្កាត់កំបូល បានឱ្យដឹងថា ក្នុងវេទិកាសាធារណៈនេះ អោយប្រជាពលរដ្ឋ បានលើកឡើង ពីបញ្ហាសេវាសាធារណៈ សេវារដ្ឋបាល បញ្ហាបទល្មើស លួចឆក់ប្លន់ ល្បែងស៊ីសង ព្រមទាំងក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន។

លោកស្រីចៅសង្កាត់រង ក៏បានបន្ថែមទៀតថា ការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះ ដើម្បីផ្សារភ្ជាប់ការទំនាក់ទំនង និងស្តាប់អំពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានា ដែលពួកគាត់បានជួបប្រទះនាពេលកន្លងមក ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន សហការគ្នា ក្នុងការដោះស្រាយជូន។

នាឱកាសនោះដែរ លោកអនុសេនីយ៍ត្រី ជា យុទ្ធថន នាយរងប៉ុស្តិ៍សង្កាត់កំបូលបាន ផ្សព្វផ្សាយ អំពីគោលនយោបាយ – ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ទាក់ទងបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើអានាចារ ការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង ដើម្បីរាយការណ៍មកអាជ្ញាធរសមត្ថកិច្ចដើម្បីមានវិធានការក្នុងការទប់ស្កាត់។

ទន្ទឹមនឹងនេះ លោកស្រី ផុង សុខល័យ  សង្កាត់រងទី១ តំណាងអោយលោកចៅសង្កាត់កំបូល បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគោរពច្បាប់ចរាចរផ្លូវគោក បញ្ហាអនាម័យបរិស្ថាន និងការទុកដាក់សំរាមនានាឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណានៅមូលដ្ឋាន ក៏ដូចជាខណ្ឌ សង្កាត់ របស់យើង មានសណ្តាប់ធ្នាប់ និងមានសោភ័ណភាពល្អ៕ដោយ N7

រដ្ឋបាលសង្កាត់កំបូល បានចុះផ្សព្វផ្សាយ អំពី គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ក្នុងមូលដ្ឋានរបស់ខ្លួន

🌍👉https://t.me/+cYqQWKH24_I5ZjE1
🌍👉 https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *