(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័ត៌មានបានចុះថតយករូបភាព​ ត្រង់ចំណុចបង្ហូរទឹកកខ្វក់ តាមលូមកប្រឡាយដែលមានក្លិនស្អុយ ហូរចូលទៅប្រឡាយ សង្ស័យប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន​ ហៅថា​ (រោងចក្រ​ដើមខ្វិត) ស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ប្រភពទឹកហូរតាមលូនេះ គឺបង្ហូរចេញពីរោងចក្រខាងលេី ជាករណីបណ្តាលឱ្យមាន ទឹកខ្មៅ ខ្លិនស្អុយ ដោយពុំមានការថែទាំត្រឹមត្រូវតាមគោលការណ៍បច្ចេកទេសដែល​ក្រសួង​បរិស្ថាន​ដាក់ចេញនោះឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរ  ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ប្រភេទទឹកសំណល់បង្ហូរចេញពី រោងចក្រចូលប្រឡាយជាចំហរ។

សូមបញ្ចាក់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈដែលបានល្មើសទៅនឹងមាត្រា២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសទៅនឹងមាត្រា ៤ មាត្រា៦ និងមាត្រា៩ថ្មីនៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល និងមន្ទីរបរិស្ថាន ខេត្តកណ្តាល មេត្តាចាត់កម្លាំងជម្នាញ ចុះអនុវត្តនូវវិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បញ្ឈប់រាល់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំង រោងចក្រចូលព្រែកអូរនិងប្រឡាយជាបន្ទាន់ដោយត្រូវធ្វើការ កែសម្រួលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកដែលរងការបំពុលចាប់ពីចំណុចទីតាំងក្រុមហ៊ុនបង្ហូរ ទឹកកខ្វក់រហូតដល់ ទន្លេដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ព័ត៌មានបឋម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed