(ខេត្តស្ទឹងត្រែងជាខេត្តទី១៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបាន ប្រារព្វពិធីនេះយ៉ាងអធិកអធម អមដោយគណៈធិ បតី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបា លខេត្តស្ទឹងត្រែង និងមានការចូលរួមពីអង្គភាពពា ក់ព័ន្ធ សិស្ស និស្សិត ប្រជាពលរដ្ឋជិយ៣០០០នាក់. បានចូលរួមដើម្បីអបអរសាទរក្នុងពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះតែម្តង។
ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបា លខេត្តស្ទឹងត្រែង បានស្វាគមន៍អបអរសាទរ និងបា នថ្លែងថា ជ័យលាភីនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គី ភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូល ដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភា គីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេ សកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្រិ តយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃកា រ ប្រតិបត្តិអនាម័យ។
ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អង្គការភ្លេនកម្ពុជា បន្តសហ ការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទនៅខេត្តស្ទឹងត្រែងឱ្យកាន់តែល្អប្រសើរឡើង និងមាន ប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកស ន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិ សេសការកែលម្អលក្ខខណ្ឌនៃការរស់ នៅ តាម រយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនា ម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាស វា លពាសកាលនៅទូទាំងខេត្ត នាពេលនេះ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណ បំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះ បង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើម ទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ ន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិ បត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្តរបស់ស ម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និង អនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រ ជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើ ប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០ % ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។
សូមរំលឹកផងដែថា ខេត្តស្ទឹងត្រែង ដែលជាខេត្តទី ១៤ នៃការបញ្ចប់ការបន្ទោបង់ពាសពាសកាល ក្នុងនោះចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុប ចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨%៕ដោយ÷ កុល សារត្ន័)