(ខេត្តស្ទឹងត្រែង)មន្រ្តីរាជការ កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្ស និស្សិត ប្រមាណ៧០០នាក់បានចូលរួមក្នុងការ ប្រារព្វពិធី ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ (សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២ ០២៤នៅក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្ត ម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹង ត្រែង ។
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា៖
ការប្រារព្វទិវានេះឡើងក្នុងគោលបំណងបង្ហាញការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនិងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។
ឯកឧត្តម អភិបាលខេត្ត បានផ្តល់នូវការគាំទ្រលើក ទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ កុំឱ្យមានការបាក់ ទឹកចិត្ត ហើយបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេ សជាតិ ។ ក្នុងឱកាសនោះដែល ឯកឧត្តម អភិបាល ខេត្ត រំឭកនូវការសោកស្តាយចំពោះអ្នកស្លាប់ដោយ សារជំងឺអេដស៍ ព្រមទាំងក្រើនរំឭកដល់ប្រជាពល រដ្ឋ ទូទាំងប្រទេស ឱ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេ រោគអេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ ការឆ្លងរាលដាលមេរោគ អេដស៍ រួមចំ ណែកក្នុងការអភិវឌ្ឍមនុស្សជាតិ។ ដោយត្រូវស ម្រេចគោលដៅ 95-95-95 ឆ្នាំ២០២៥ និងមិនទុកនរណាម្នាក់ចោល ដោយមិនបានទទួលការយកចិត្តទុកដាក់ឡើយ ដោ យសង្ឃឹមយ៉ាងមុតមាំថានឹងកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខា ភិ បាលខេត្តស្ទឹងត្រែងបានលើកឡើងថាកម្ពុជា ឆ្លងតា មការអង្កេត អត្រាប្រេវ៉ាឡង់របស់មជ្ឈមណ្ឌលជា តិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ គឺនៅឆ្នាំ១៩៩៨ មានអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេ ដ ស៍លើមនុស្សពេញវ័យពី១៥ឆ្នាំ ទៅ៤៩ឆ្នាំមានចំនួ ន១.៧ភាគរយ និងថយចុះត្រឹម០.៧ភាគរយនៅឆ្នាំ ២០១៣ និងបន្តថយចុះ០. ៦ភាគរយ នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២។
ដោយឡែកខេត្តស្ទឹងត្រែង គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២ ០២៤នេះ មានអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំ ងឺអេដស៍ ចំនួន៤៣៩នាក់ មានស្រ្តី២១៤នាក់ មនុស្សពេញវ័យ៤២៤នាក់ និងកុមារចំនួន១៥នាក់។
ប្រជាពលរដ្ឋក្នុងអង្គមិទ្ទិញនាថ្ងៃដដែលនោះ បានស្តាប់នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺ អេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអានទាំងស្រុងដោយលោក ស៊ា ប៉ាច ប្រធានអង្គភាពអគ្គីសនីស្ទឹង ត្រែង។
ដោយឡែកលោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្តបានអាននូវសារលិខិត សម្តេ ចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ (សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍) ឆ្ពោះទៅសម្រេ ចគោលដៅទាំង៣ដែលបានកំណត់ គឺគោល ដៅទី១ កាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍ក្នុង រង្វង់ចំនួ នជាង២០០នាក់ក្នុង១ឆ្នាំ គោលដៅទី២ កាត់បន្ថយអ្នកស្លាប់ដោយសារជំងឺអេដស៍មកតិចជាង២០០នា ក់ក្នុង១ឆ្នាំ និងគោលដៅទី៣ គ្មានការមាក់ងាយ រើស អើងអ្នកផ្ទុកមេរោគអេដស៍ ៕ ដោយ÷( កុល សារត្ន័ )