អង្គុយផ្សារធុងសុីទែនសាំងបណ្ដាលឲ្យផ្ទុះ សម្លាប់បុរសម្នាក់ក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧ មករា

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០១និង៣៥ជិត 2 រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច ម្ដុំបុរីកីឡាតាមបណ្ដោយផ្លូវលេខ២១១ កែងផ្លូវ១៨២ ស្ថិតក្នុងភូមិទី ១២ សង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនូវកន្លែងកើតហេតុក្រោយពេលរូបគាត់យកស៉ីទែនសាំងមកផ្សារហើយក៍បានឆ្ផ្ទុះដោយនូវក្នុងនោះពុំមានសាំងទេគ្រាន់តែនៅចំហាយប្រេងបន្តិចបន្តួចនូវក្នុងស្ថានីយស្ថានីយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជា កុសល ភេទប្រុស អាយុ៣៧ មុខរបរជាជាងផ្សារដែក មានស្រុកកំណើតរស់នូវភូមិពាម ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើង គេបានឃើញរូបគាត់ចូលមកផ្សារដែកស៉ីទែនសាំងនូវក្នុងការ៉ាស់ដែលកំពុងតែជួសជុលថ្មីឡើងវិញ ខណៈពេលកំពុងផ្សារស្រាប់តែឮសូសម្លេងផ្ទុះយ៉ាងខ្លាំង ទើបកម្មករផ្សេងៗទៀតបានរត់ចូលទៅរកមើលក៍ឃើញបុរសជាងផ្សារដែកម្នាក់នោះ បានដេកស្លាប់បាត់បង់ជីវិត ទៅហើយទើប រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដើម្បីត្រួតពិនិត្យ ។
សមត្ថកិច្ចមូលដ្ឋានក៍បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរហើយបានទាក់ទងទៅមន្រ្តីជំនាញសុខាភិបាល ឲ្យចុះមកយកសំណាករបស់ជនរងគ្រោះទៅពិនិត្យមើលរួចរាល់ទើបដឹងថារូបគាត់វិជ្ជមាននៅ covid កូវិដ ១៩ ទើបសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនឹងកុសលវិច្ច័យ រួចរាល់ក៍បានប្រគល់សពទៅឲ្យសាច់ញ្ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed