នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង រួមទាំង នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៣០០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ខា សិទ្ធ ជំនួយការ ការិយាល័យបញ្ជូនសារ ដែលឪពុករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed