នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Hassan ប្រធានាធិបតីតង់ហ្សានី និងលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។

ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយ ដើម្បីពួតដៃគ្នាជំរុញការធ្វើទំនើបកម្មនៃប្រទេសរៀងៗខ្លួន ដើម្បីការចារទំព័រថ្មីនៃការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងចិននិងសំប៊ី ។

ពេលជួបជាមួយលោក Hassan ប្រធានាធិបតីតង់ហ្សានី លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសតង់ហ្សានី ដើម្បីជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតង់ហ្សានី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យ មិត្តភាពជាប្រពៃណីរវាងចិននិងតង់ហ្សានីបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

ពេលជួបជាមួយលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៥ជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងម៉ូសំប៊ិក ។ សង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយមិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបំពេញបន្ថែមអត្ថន័យថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ូសំប៊ិក៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed