ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

បន្ទាប់ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីមានជនជនសង្ស័យដេីរលួចកាត់ខ្សែភ្លេីង​ នៅថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៩:០០នាទី​ បន្ទាប់ពីធ្វេីការស្រាវជ្រាវ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់​ បានឃាត់ជនសង្ស័យ០២នាក់​ ករណីលួច​ (កាត់ខ្សែភ្លេីង)​ នៅចំណុចមុខផ្ទះលេខ៥៥ ផ្លូវសុធារស ក្រុម​៣០​ ភូមិ៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​ ។

ជនសង្ស័យ​ដែលឃាត់បាន
១-ឈ្មោះ​ ទុំ​ សុភាព ​ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​មិនពិតប្រាកដ​​​ ភ្នំពេញ​ មុខរបរ​គ្មាន​ (មានសារធាតុញៀន​)​។
២-​ ជនសង្ស័យឈ្មោះ​ ពៅ​ វណ្ណា​ ភេទប្រុស អាយុ​ ២២ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​មិនពិតប្រាដក ភ្នំពេញ​ មុខរបគ្មាន។

ជនរងគ្រោះឈ្មោះចាន់​ ចាន់ណារី​ ភេទស្រី​ អាយុ៧៤ឆ្នាំ​ ជនជាតិខ្មែរ​ មានទីទំនៅផ្ទះលេខ៥៥​ ផ្លូវសុធារស​ ក្រុម៣០​ ភូមិ៥​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ​ មុខរបនៅផ្ទះ​ ។

សំភារះបាត់បង់​ ខ្សែភ្លេីងចម្រុះពណ៌កាត់ជាកំណាត់ៗ(អេតចាយ)​ មួយចំនួន បានប្រគល់ជូនជនរងគ្រោះវិញ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed