ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានបងប្អូនក្មួយៗជាជនពិការចំនួន៤៤៦នាក់នៅវិទ្យាល័យចតុមុខ ខណ្ឌដូនពេញ

ភ្នំពេញ : នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើតខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីវិស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានបងប្អូនក្មួយៗជាជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ​ នូវព្រះរាជអំណោយ៖ អង្ករចំនួន ៥០គ.ក្រ មីចំនួន ១កេសតូច​ ត្រីខចំនួន ១០កំប៉ុង ម៉ាស់ចំនួន ១ដុំ ឃីតចំនួន ១កញ្ចប់ ( មុង១ ភួយ១ សារុង១ ) ថវិកាចំនួន ២០០.០០០រៀល និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed