ពិធីផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចូលរួមក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed