ថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ រថយន្តផ្សាយបន្តផ្ទាល់បំពាក់បច្ចេកទេសUHD 8K នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលមានឈ្មោះថា«ពណ៍ក្រហមនៃប្រទេសចិន»បានបញ្ចប់ការដំឡើងឧបករណ៍ និងការធ្វើតេស្តផ្នែកបច្ចេកទេសនៃប្រព័ន្ធផ្សាយបន្តផ្ទាល់នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានប្រគល់ឱ្យក្រុមផលិតកម្មវិធីសម្រាប់ប្រើប្រាស់ជាផ្លូវការ។

នេះជាលើកទីពីរដែលរថយន្តផ្សាយបន្តផ្ទាល់នេះបានផ្តល់ការគាំទ្រដល់ក្រុមបច្ចេកទេសផ្សាយបន្តសម្រាប់ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍អូឡាំពិក (OBS) នៅក្រៅប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ហើយក៏ជាលើកទីមួយផងដែរក្នុងការផលិតលេកសញ្ញាសាធារណៈជារូបភាពកម្រិត 8K ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ វានឹងផ្តល់លេកសញ្ញាសាធារណៈអន្តរជាតិជារូបភាពកម្រិត 8K សម្រាប់ការប្រកួតកីឡាអត្តពលកម្មនិងពិធីបិទការប្រកួតជូនដល់ទស្សនិកជនពិភពលោកក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ។

នៅថ្ងៃដដែល លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញត្រួតពិនិត្យការងារត្រៀមលក្ខណៈផ្សេងៗនៃរថយន្តផ្សាយបន្តផ្ទាល់នៅកីឡដ្ឋាន Stade de France ពិនិត្យការងារនៅកន្លែងផលិតកម្មវិធីសំខាន់ៗ ប្លុកបច្ចេកវិទ្យាផ្សាយបន្តផ្ទាល់ និងប្លុកផ្សេងទៀត ព្រមទាំងសួរសុខចំពោះទុក្ខបុគ្គលិកនៃក្រុមការងារផលិតកម្មវិធីនិងក្រុមបច្ចេកទេស៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed