រសៀលថ្ងៃ១៩ខែកក្កដាឆ្នាំ២០២៤លោកស្រីPeng LiyuanភរិយាលោកXi Jinpingប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេងនិង
ជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោកនិងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិបានអញ្ជើញចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំងហើយថ្លែងសុន្ទរកថា។
លោកស្រីបានថ្លែងថាសកម្មភាពលើកនេះមិនគ្រន់់តែជាការជួបជុំយ៉ាងសប្បាយរីករាយរវាងកុមារចិននិងអាហ្វ្រិកតែប៉ុណ្ណោះទេហើយក៏ជាភស្តុតាងដ៏ជាក់ស្តែង
នៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិននិងអាហ្វ្រិកទៀតផង។

ក្នុងនាមជាអ្នកធ្វើដំណើរជាមួយគ្នាលើផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិកប្រទេសចិនមិនគ្រាន់តែធ្វើកិច្ចខិត
ខំប្រឹងប្រែងដើម្បីធានាដល់ការលូតលាស់យ៉ាងល្អរបស់កុមារចិនហើយក៏ខិតខំប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិននៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់យ៉ាងល្អទៀតផង។សង្ឃឹមថាកុមារាកុមារីចិននិងអាហ្វ្រិកដែលចូលរួមសកម្មភាពលើកនេះអាចរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកបន្តវេននៃប្រវត្តិសាស្រ្តមិត្តភាពចិននិងអាហ្វ្រិកដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់មិត្តភាពប្រពៃណី
ចិននិងអាហ្វ្រិកនិងក្រុមកម្លាំងថ្មីក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក។

សូមជម្រាបថាឆ្នាំ២០២៣លោកស្រីPeng Liyuanនិងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិកដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំសកម្មភាព«កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា»ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ដល់សុខភាពកុមារកំព្រានៅបណ្តាប្រទេសអាហ្វ្រិកជាង៥០ប្រទេសដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed