សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោ បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយបានបើករថយន្តបុកកម្មករប្រមូលសំរាមបណ្ដាលឲ្យស្លាប់ ២នាក់ របស់ធ្ងន់ម្នាក់

ភ្នំពេញ : នៅវេលាម៉ោង​ ២:០០នាទី​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ​លេីករណី​គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​១២​ ខែកក្កដា​ ​ឆ្នាំ២០២១​ វេលាម៉ោង​ ០២​ និង៤០នាទីរំលងអាធ្រាត​ ត្រង់ចំណុចមុខធនាគារហត្ថា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដែលបណ្តាលឱ្យ​កម្មករប្រមូលសំរាម​ស្លាប់​ចំនួន ០២នាក់​ និងរបួសធ្ងន់​ចំនួន​ ០១នាក់ ។

នៅរសៀលថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៤​ និង០០នាទីនេះ​ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង​ និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍​ឈ្មោះ​ នេត​ នីសា​ ភេទប្រុស​​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅភូមិគោកឃ្លាង​២​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed