សមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមនុស្ស ៣ នាក់ ក្នុងករណីប៉ុនប៉ងលួចក្នុងសង្កាត់កាកាបទី១

ភ្នំពេញ: នេះបើយោងតាម ផេកនគរបាលសង្កាត់កាកាបមួយបានឲ្យដឹងថា នៅថ្ងៃទី ៧ខែ កក្ដដាឆ្នាំ២០២១ ត្រូវនឹងថ្ងៃ ពុធ១៣រោច ខែ ប.សាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ដោយមានការណែនាំពីលោក វរសេនីយ៍ ទោ ម៉ន វុធី អធិការ នៃ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និង លោក វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ។

ដំណើររឿងមុនពេលកើតហេតុម៉ោង៤និង៣០នាទីទាប់ភ្លឺ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១ បានចេញល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសក្នុងភូមិសាស្រ្កកុំអោយកើតមានឡើងលុះមកដល់ចំណុចផ្លូវលេខ:៦៨កា ស្ថិតនៅ ភូមិ តាងួន២សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក៍ប្រទះឃើញនឹងជនសង្ស័យចំនួន០៣នាក់បំរុងធ្វើសកម្មភាព ឆ្កឹះសោរប្រជាពលរដ្ឋជនសង្ស័យមានឈ្មោះដូចខាងក្រោម:

១/ឈ្មោះ ជុំ និត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចប្បន្ន ស្នាក់នៅបន្ទប់ជួល សង្កាត់ ស្ទឹងមាន រាជធានី ភ្នំពេញ។
២/ឈ្មោះ សុំ ផាត ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដបច្ចប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិ ប៉ប្រកខាងជើង កាកាប១ ពោធិ៍សែនជ័យ ភ្នំពេញ។
៣/ឈ្មោះ ឈុត សុខុម ហៅ លូ អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចប្បន្ន ស្នាក់នៅ ភូមិ តាងួន១ កាកាបទី១ ពោធិ៍សែនជ័យ ភ្នំពេញ។

សម្ភារះដកហូតរួមមាន ម៉ូតូមួយគ្រឿងម៉ាក សេ១១០ សង់កូរ៉េ សុីធីផ្លាស គ្នានស្លាកលេខ:ព្រមទាំងវត្ថុតាង ដែកកែឆ្នៃចុងស្រួចសំរាប់ឆ្កឹះសោរម៉ូតូ (កាច់ក៏ម៉ូតូ)នឹង កូនសោរខ្សាលេខ៨ ដែកសសៃលួសសម្រាបឆ្កឹកសោរផ្ទះព្រឹមទាំងកង្កាបចំនួន០១ យកមកកាន់ប៉ុស្ដិដើម្បីសាកសួរនាំតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៣នាក់ រួមទាំង វត្ថុតាង កំពុងកសាងសុំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងនិតិវិធីបន្តរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed