សកម្មភាពចាក់វ៉ាក់សាំងការពារជម្ងឺកូវីត19នៅក្រុងប៉ោយប៉ែតកំពុងដំណេីរការយ៉ាងមមាញឹកដេីម្បីធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់គ្នានៅក្រុងប៉ោយប៉ែតក៏ដូចប្រជាពលរដ្ឋខ្មែរយេីងទូរទាំងប្រទេសដែរ បានទទួលវ៉ាក់សាំងការពារដេីម្បីចៀសពីគ្រោះថ្នាក់ដ៏កាចសាហាវមួយនេះ។

ដោយឡែកមណ្ឌលផ្សេងទៀតបានត្រឹមតែគ្រប់ផែនការឬលេីសខ្វះបន្តិចបន្តួចព្រោះកម្លាំងក្រុមគ្រូពេទ្យយេីងមិនដូចគ្នា។ ជាក់ស្ដែងនៅមណ្ឌលសាលាបឋមសិក្សាក្រុងប៉ោយប៉ែត(សាលាពីរជាន់)ការចាក់វ៉ាក់សាំងហាក់ដំណេីរការមិនរលូនដោយមានប្រជាពលរដ្ឋខ្លះដែលរស់នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតបានរអូររទាំរហូតមានខ្លះផ្ទុះកំហឹងស្រែកឡូឡាស្នេីសុំឲ្យអ្នកសាេព័ត៌មានផ្សាយព្រោះតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងពីក្រុមការងារនៅមណ្ឌលនេះបេីទោះជាពួកគាត់មានកន្ទុយសន្លឹកប័ណ្ណចាក់វ៉ាក់សាំងហេីយក៏ដោយ។
ទទាក់ទងនឹងប្រតិកម្មនៅសាលាពីរជាន់នេះអ្នកឆ្លេីយឆ្លងព័ត៌មាននៃមជ្ឈមណ្ឌលរស្មីញូស៍យេីងបានទំនាក់ទំនងទៅលោកគាតហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែតដេីម្បីសុំការបំភ្លឺ លោកគាតហ៊ុលបានមានប្រសាសន៌យ៉ាងមុឺងម៉ាត់តាមទូរស័ព្ទថា៖ ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលមានកន្ទុយប័ណ្ណដាច់ខាតត្រូវតែបានចាក់ជូនគ្រប់គ្នា! ។
ដោយឡែកចំពោះប្រតិកម្មនៅសាលាពីរជាន់លោកនឹងចុះទៅពិនិត្យហេតុការណ៌ដោយផ្ទាល់នាពេលបន្តិចទៀតនេះព្រោះពេលនេះលោកកំពុងស្ថិតនៅមណ្ឌលផ្សេង តែលោកអាចយល់អំពីបញ្ហានេះ លោកអភិបាលក្រុងបានពន្យល់បន្ថែមថា បងប្អូនខ្លះថ្វីត្បិតតែមានកន្ទុយប័ណ្ណតែបេីមិនទាន់ដល់លេខរៀងគាត់ ក៏មិនអាចទៅដល់ចាក់បានភ្លាមដែរ ហេីយមានបងប្អូនខ្លះដល់លេខរៀងហេីយតែមិនទាន់បានចាក់នៅថ្ងៃនឹងអាចលេីកទៅថ្ងៃស្អែកវិញដោយមានលទ្ធភាពចាក់មុនគេមូលហេតុដោយសារពេទ្យអស់កម្លាំងមិនអាចបន្តការងារទៀតបាន។
លោកលេីកឧទាហរណ៌ថា មណ្ឌលមួយនោះផែនការកំណត់ឲ្យចាក់មួយថ្ងៃ400នាក់ លុះចាក់បានតែត្រឹម350នាក់បុគ្គលិកពេទ្យគាត់ល្វេីយអស់កម្លាំងក៏ឈប់ត្រឹមណឹង ចាំស្អែកទេីបបន្តទៀត។ ជាចុងក្រោយលោក គាត ហ៊ុល នៅតែអះអាងបញ្ជាក់ថា : អ្នកមានកន្ទុយសន្លឹកហេីយនឹងត្រូវបានចាក់គ្រប់ៗគ្នាគ្រាន់តែអាចយុឺតយ៉ាវខុសគ្នាមួយថ្ងៃអាស្រ័យមូលហេតុបុគ្គលិកសុខាភិបាលយេីងគាត់ខ្សោះខ្សោយកម្លាំង! ហេតុនេះលោកសំណូមពរឲ្យបងប្អូនស្ងប់ចិត្តចុះហេីយមេត្តាយោគយល់ដល់អាជ្ញាធររដ្ឋបាលខេត្ត-ក្រុងក៏ដូចមន្ត្រីសុខាភិបាលដែលកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដេីម្បីបម្រេីសេវាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនេះ។ (រស្មីញូស៍)


