ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសគ្រូឯកទេសកីឡា ត្រូវធ្វើដោយតម្លាភាព មិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ

2024-01-26 08:27pm
(ភ្នំពេញ)៖ ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង ៤៖០០ រសៀល, នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យ ចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះគឺធ្វើឡើងដោយតម្លាភាព នឹងមិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងដូចនេះថា «ផ្អែកទៅលើមូលដ្ឋាននេះគឺសូមបញ្ជាក់ថា គោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយជាពិសេសក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឲ្យស្មើៗគ្នា ដូចនេះផ្អែកលើមូលដ្ឋាននេះការជ្រើសរើសមន្ត្រីអប់រំឯកទេសអប់រំកាយ និងកីឡានេះ គឺយើងផ្តល់ឱកាសឲ្យទាំងអស់គ្នាតែម្ដងសិន»។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ចំពោះរូបលោកដែលជាលក្ខណៈឯកជន គឺមានតែការលើកទឹកចិត្តឲ្យគាត់មានចំណាប់អារម្មណ៍ក្នុងការប្រឡង ប៉ុន្តែការរៀបចំជាប្រព័ន្ធរបស់ប្រឡងនេះគឺធានាឱ្យមានស្មើៗគ្នានៃសិទ្ធក្នុងការចូលចុះឈ្មោះ ហើយនឹងការប្រកួតប្រជែងដើម្បីធ្វើយ៉ាងណាផ្អែកលើសមត្ថភាពរបស់ពួកគាត់ ដើម្បីអាចមានលក្ខណៈជាប់ជាកិត្តិយស ហើយបើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការធ្វើដូចនេះគឺដូចជាអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកន្លងមក ដូចនេះជាគោលការណ៍អាទិភាពទៅលើផ្នែកណាមួយ គឺអត់មានទេ គឺត្រូវធានាថាការប្រឡងនេះផ្តល់ឱកាសស្មើៗគ្នាតែម្តង ហើយអ្នកចេះគឺជាប់ ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed