ភ្នំពេញ : នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោង១០:០០ នៅ
ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទសារព័ត៌មាន នេះបានប្រព្រឹត្តិទៅដោយរលូន ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនរូប នៅក្នុងស្ថានទូតបារាំង។

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានពន្យល់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ ដែល ធ្វើឡើងក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយដែលនឹងអនុញ្ញាតឲ្យមានក្នុងការលើកកម្ពស់ និង ពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសាកលនានា។
ក្រោយបទបង្ហាញ លោកឯកអគ្គរដ្ឋទូតនឹងឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានផងដែរ៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed