ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង 6 :00នាទីព្រឹកក្នុងថ្ងៃទី 2 ខែមករា ឆ្នាំ 2024នេះ មេឈ្មួញ ដើររកស៊ីដឹកជញ្ជូនឈើនិងចូលកាប់ជ្រៀតឈើក្នុងព្រៃក្នុងខេត្តមណ្ឌលគីរី ដែលមានឈ្មោះថា តាឌី នៅតែធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងអនាធិបតេយ្យដោយមិនមានមន្ត្រីឬសមត្ថកិច្ចណាហ៊ានក្អក ឬចាប់បង្ក្រាបឡើយ ។ ឈើទាំងនោះដឹកចេញមកពីតំបន់ ភូមិស្រែអ៊ី ហើយក៏ឆ្លងកាត់ ភូមិពូត្រុំដើម្បីយកមកដាក់នៅក្នុងខេត្តមណ្ឌលគិរី។

ជាក់ស្ដែងនៅវេលាម៉ោង 6:00នាទីព្រឹកអង្គភាពសារព័ត៌មានក៏បានចុះផ្ដិតយករូបភាពទាល់តែម្ដងនៅថ្ងៃទី 2 ខែមករាឆ្នាំ 2024នេះ នៅក្នុងខេត្តមណ្ឌលគិរី.នេះពុំមានមន្ត្រីឬសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាប តាឌី ដែលជាមេឈ្មួញ រកស៊ីដឹកជញ្ជូនឈើនិងចូលកាប់ជ្រៀតឈើក្នុងព្រៃ យ៉ាងសកម្ម បើតាមប្រជាពលរដ្ឋ។បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ដោយសារលោកតាឌីនោះ មានខ្សែ មានអំណាចជាមន្ត្រីជំនាញ អញ្ចឹងហើយបានជាលោកតាឌីនោះចូលកាត់ស្រៀកដឹក ជញ្ជូនឈើ ដោយសេរី តាមអំពើចិត្តដោយមិនខ្លាចមិនញញើតមន្ត្រីសមត្ថកិច្ចទាំងអស់នោះឡើយ៕ដោយ ៖ អក្ខរា 21
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed