ពេញ៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោក មឿន រស្មីចាងហ្វាងអង្គភាពសារព័ត៌មាន រស្មី ញ៉ូស៍ បានបើកិច្ចប្រជុំ និងនួបសំណេះសំណាលជាមួយសមាជិកសមាជិកា ដើម្បីពង្រឹងសមត្ថភាពក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិក និងស្តាប់មតិយោបល់ផ្សេងៗពីបញ្ហាប្រឈមនានារបស់សមាជិកក្នុងការប្រកបអាជីពសារព័ត៌មានផងដែរ។

កិច្ចប្រជុំខាងលើនេះ មានការចូលរួមអស់លោកជា សមាជិកសមាជិកាប្រមាណជិត៣៤នាក់ ដែលរៀបចំឡើងនៅស្នាក់ការកណ្តាល អង្គភាពសារព័ត៌មាន រស្មី ញ៉ូស៍ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

លោក មឿន រស្មី ចាងហ្វាងអង្គភាពសារព័ត៌មាន រស្មី ញ៉ូស៍ បានលើកឡើងថា៖ បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងជួបប្រទះនូវការលំបាកមួយចំនួនក្នុងបំពេញបែបបទស្នើសុំបន្តអាជ្ញាប័ណ្ណសុំច្បាប់ផ្សេងៗ ស្របពេលដែលក្រសួងព័ត៌មានក៏កំពុងរឹតបណ្តឹងព្រមទាំងធ្វើបច្ចុប្បន្នភាពផងដែរ។

លោក មឿន រស្មី បានប្រាប់ទៅសមាជិកសមាជិការបស់ខ្លួនថា ក្នុងនាមអង្គភាពសារព័ត៌មាន ត្រូវបំពេញបែបបទ និងឯកសារគ្រប់គ្រាន់ស្របច្បាប់ ដើម្បីឲ្យខ្លួនយើងមានតម្លៃក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យស្របតាមគោលការណ៍របស់ក្រសួងព័ត៌មាន។ លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានឲ្យគ្រប់បណ្តាអង្គភាពត្រូវធ្វើបច្ចុប្បន្នភាពបន្តអាជ្ញាប័ណ្ណ និងអ្នកមិនទាន់មានអ្នកទាន់អាជ្ញាប័ណ្ណត្រូវប្រញាប់រូសរាល់បំពេញបែបបទស្នើឲ្យបានទាន់ពេលវេលា។

លោក មឿន រស្មី បានបញ្ជាក់ថា «ពេលនេះក្រសួងតម្រូវឲ្យអង្គភាពសារព័ត៌មាន ត្រូវធ្វើរបាយការណ៍ដាក់ទៅក្រសួងឲ្យមុនថ្ងៃទី៣១ ខែធ្នខាងមុខនេះ ក្នុងនោះត្រូវបំពេញប្រវត្តិរូប ដើម្បីស្នើការសម្គាល់ខ្លួនជាអ្នកសារព័ត៌មានផងដែរ»។ លោកចាងហ្វាង បន្ថែមថា យោងតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ស្ថានប័នអង្គភាពសារព័ត៌មាននីមួយៗមានសិទ្ធចេញប័ណ្ណសម្គាល់ខ្លួនឲ្យបុគ្គលិក និងភ្នាក់ងាររបស់ខ្លួនបានដដែល ប៉ុន្តែភ្ជាប់ជាមួយ QR Code របស់ក្រសួងព័ត៌មាន»។

លោក មឿន រស្មី ក៏មានផ្តួចផ្តើមគំនិតបង្កើតមូនិធិរក្នុង អង្គភាពដើម្បីគាងគររកជំនួយពីសប្បុរជន និងមានចូលរួមបដិភាគរបស់បងប្អូនសមាជិកអ្នកសារព័ត៌មាន ដើម្បីជួយដោះស្រាយការលំបាកដល់សមាជិកសមាជិកា នៅពេលជួបការលំបាក ឬជួបគ្រោះដោយឧបទ្ទវហេតុដោយសារអ្វីមួយ។

ជាចុងបញ្ចប់លោក មឿន រស្មី បានបញ្ជាក់ថា «បងប្អូនសមាជិកសមាជិកាអ្នកសារព័ត៌មាន ត្រូវតែអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យមានខ្ជាប់ខ្ជួនដើម្បូការពារខ្លួនពីការចោទប្រកាន់ផ្សេងៗ ព្រោះក្រមសីលធម៌ និងវិជ្ជាជីវៈជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារខ្លួនយើង»។បន្ទាប់ពីកិច្ចប្រជុំសមាជិកសមាជិកាក្នុងអង្គភាព ក៏មានការជួបជុំអាហារសាមគ្គី ជាមួយសមាជិកសមាជិកាផងដែរ៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed