ភ្នំពេញ : នាល្ងាចថ្ងៃចន្ទ ០៦កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង១៤:៣០នាទី រដ្ឋបាល សាលាសង្កាត់ត្រពាំងក្រសាំង បានបេីកកិច្ចប្រជុំ ជាមួយភូមិទាំង២២ភូមិដើប្បីពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់ រាជរដ្ឋាភិបាល ក្រោមអធិបតីភាព លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង។
ពិធីសំណេះសំណាលជាមួយប្រធានក្រុម អនុប្រធានក្រុម ទាទាំង២២ភូមិដើម្បីរៀបចំធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាល ឱ្យមានតម្លាភាពដល់ អ្នកក្រីក្រដោយពិតប្រាកដជាក់ស្ដែងពិធីនេះ រៀបចំ ក្រោមអធិបតីភាពលោក ហ៊ត រដ្ឋាចៅ សង្កាត់ត្រពាំងសាំង ចៅចៅសង្កាត់រង សមាជិកក្រុមបប្រឹក្សាសង្កាត់ ស្មៀន និងប្រធានភូមិទាទាំង២២ភូមិ នៅរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង ៕
គួរបញ្ជាក់ផងដែរថា : នាព្រឹកថ្ថ្ងទី១៨ ខែធ្នូ ឆ្នាំ២០២៣ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ. “ពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់ រាជរដ្ឋាភិបាល “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
មានការអញ្ជើញចូលរួមពី គណៈដឹកនាំទីចាត់ការ រដ្ឋបាលរាជធានីភ្នំពេញ, លោក លោកអភិបាលខណ្ឌទាំង១៤, លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ, លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង, មន្ត្រីទទួលបន្ទុកកម្មវិធីតាមមូលដ្ឋានសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និង តំណាងអង្គការដៃគូអភិវឌ្ឍន៍, លោក លោកស្រី បុគ្គលិកមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
បន្ទាប់ពីការចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំអភិបាលរាជធានីភ្នំពេញ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងនិងចៅចង្កាត់រង ក្រុមប្រឹក្សាសង្កាត់ព្រមភូមិទាំង 22 ភូមិបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការ ព្រមទាំងលទ្ធផលដែលទទួលបានរបស់សាលារាជធានីដែលអនុវត្តកន្លងមក យោងតាមរបាយការណ៍ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបានសហការជាមួយអាជ្ញាធរតាមបណ្ដាសង្កាត់ទាំង១០៥ក្នុងការអនុវត្តកម្មវិធី ជាតិជំនួយសង្គមជាសាច់ប្រាក់នៅរាជធានីភ្នំពេញទទួលបានលទ្ធផលសម្រេចបាន។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ
បានចាប់ផ្ដើមអនុវត្តកម្មវិធីចាប់ពីខែកុម្ភៈឆ្នាំ២០២០រហូតមកទល់ពេលបច្ចុប្បន្ននេះ។
លោក ហ៊ត រដ្ឋា ចៅសង្កាត់ ត្រពាំងក្រសាំង បានផ្ដាំផ្ញើដល់ប្រធានភូមិទាំង 22 នៅពេលក្រុមការងារចុះទៅដើម្បីធ្វើការសម្ភាសន៍ ផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ នឹងស្ដ្រីមានផ្ទៃពោះ សុំពិនិត្យមើលប្រជាពលរដ្ឋដែលនៅក្នុងភូមិដែលរងនៅការខ្វះខាតនិងផលប៉ះពាល់ដោយពិតប្រាកដ ស្របតាមគោលការណ៍របស់សាលារីករាយភ្នំពេញព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បើសិនក្រុមការងារពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគាត់មានការខ្វះខាតទៅពិតប្រាកដ រដ្ឋបាលសង្កាត់ត្រពាំងសាំងព្រមទាំងក្រុមការងារនិងធ្វើការវាយតម្លៃដើម្បីផ្ដល់ប័ណ្ណសមធម៌ជូនពួកគាត់ ដោយមិនមានការរើសអើងនិងនិយមបក្សពួកឡើយ៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk