ភ្នំពេញ ៖ ទីតាំងបង្កប់​ល្បែង​ស៊ី​សង​យីហោ​ “ក្លឹបបាល់ដក់ជ្រោយចង្វារ”​ ប្រចាំខណ្ឌជ្រោយចង្វា កន្លងមក សមត្ថកិច្ច បាន ចុះទៅបង្ក្រាប ម្ដងរួចមកហើយ បានតែមួយរយៈខ្លី តែប៉ុណ្ណោះ។ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងអាប៉ោងស្ថិតក្រោមផ្លាកយីហោយីហោ​ “ក្លឹបបាល់ដក់ជ្រោយចង្វារ”​ ​ នេះ បានចាប់ដំណើរការឡើងវិញ ស្ថិតនៅ​ ភូមិដើមគរ តាម​ផ្លូវទន្លេសាប ចម្ងាយពីរសង្កាត់ជ្រោយចង្វា ៥០០ម៉ែត្រ ក្នុង​ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។

គួររំលឹកផងដែលថា ÷ កាលពីនៅរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣ ដោយបានអនុវត្តឡើងដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការជម្រុញបន្ថែមពីស្នងការរងទទួលការងារផែន ក្រោមការសម្របសម្រួលផ្នែកច្បាប់ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

នៅរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣ ទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះលបឆ្មក់បង្ក្រាប និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ផងដែរ។

ហើយ ក្នុងការ ចុះបង្ក្រាប របស់សមត្ថកិច្ច មិនទាន់បានមួយដង្ហើមចង្រិតផងស្រាប់តែឃើញទីតាំងខាងលើបានចាប់ផ្ដើមដំណើរការ បើក ឡើងវិញជាធម្មតា។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទីតាំង​ល្បែងស៊ីសងអាប៉ោង ជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតក្រោមផ្លាកយីហោ​ “ក្លឹបបាល់ដក់ជ្រោយចង្វា” ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញឡើយ។

ករណីខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង តាមរយៈតេឡេក្រាមដើម្បីរាយការណ៍ជូន លោក​ ម៉ៅ​ ប៊ុន​ថា​ ចៅ​សង្កាត់​ជ្រោយ​ចង្វារ​ ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ជ្រោយចង្វារ ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីខាងលើនេះ ប៉ុន្តែលោកមិនមានការឆ្លើយតបនោះទេ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបានសូម សំណូមពរ ទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការ នគរបាលខណ្ឌជ្រោយចង្វារ ចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed