ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញវិធានការគន្លឹះ ៣ ចំណុចទី ១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីប្រកបដោយតម្លភាព យុត្តិធម៌ និងប្រសិទ្ធភាព។ ទី២ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងទី៣ ការដាក់ឱ្យអនុវត្តលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។
បេក្ខជនដែលបានចុះឈ្មោះចំនួន ១២ ៧៤៤ នាក់ ខណៈតួលេខសម្រាំងយកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៣ ៣២៩ នាក់ ត្រូវបានវាយតម្លៃឱ្យជាប់ឈ្មោះចូលរួមប្រឡងជ្រើសរើសមន្ត្រីមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ នៅក្នុងឆ្នាំ ២០២៣។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ការជ្រើសរើសមន្ត្រីកសិកម្មឃុំជំហានទី១ ឆ្នាំ ២០២៣នេះ បេក្ខជនត្រូវមានលក្ខណ្ឌជំនាញ កសិកម្ម និងប្រហាក់ប្រហែល ពោលគឺត្រូវការជំនាញមួយច្បាស់លាស់ដែលមានការកំណត់រួចស្រេច។
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែធ្នូខាងមុខនេះ ដែលមានបេក្ខជន ៣ ៣២៩ នាក់ ចូលរួមប្រឡង។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការចូលរួមចុះឈ្មោះប្រឡងក្រសួងធ្វើឱ្យមានតម្លាភាព ខណៈការប្រការប្រឡងក្រសួងក៏រៀបចំឱ្យមានតម្លាភាព ដែលមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk