ភ្នំពេញ៖ នៅវេលាម៉ោង ០៣និង៣៣នាទីទាបភ្លឺ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុច ផ្ទះលេខ ១៣១G ផ្លូវកែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញឧក្រិដ្ឋជនចាប់់បង្ខាំងមនុស្សដោយខុសច្បាប់ ចំនួន ១៣នាក់ ក្នុងនោះខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះអន្តរាគមន៍បង្ក្រាប និងរំដោះជនរងគ្រោះបាន ០២នាក់ដោយសុវត្ថិភាព ។

ក្រុមប្រចាំបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីចាប់បង្ខាំងមនុស្ស នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ និង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះដល់ទីតាំងកន្លែងកើតហេតុដោយបានធ្វើការព័ទ្ធកន្លែងកើតហេតុ បង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ១៣នាក់ ជនជាតិបង់ក្លាដេស ១២នាក់ ប្រុស និងជនជាតិខ្មែរ ០១នាក់ ស្រី។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបក្រុមឧក្រិដ្ឋជនចាប់បង្ខាំងមនុស្សខាងលើ សមត្ថកិច្ចរំដោះជនរងគ្រោះ ចំនួន ០២នាក់ ប្រុសជាជនជាតិចិន បានដោយសុវត្ថិភាពគ្មានគ្រោះថ្នាក់ឡើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ និង ជនរងគ្រោះ ០២នាក់ បាននាំខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វារដើម្បីសាកសួរបន្តតាមនិតិវិធីច្បាប់៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed