រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹង ថ្ងៃទី ០៣ នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា បានប្រជុំជួរ ត្រួតពិនិត្យកំលាំង ផ្សព្វផ្សាយ ណែនាំ ពង្រឹង ត្រូវមានភាពម៉ឺងម៉ាត់ ពិសេស ក្រមសីលធ៌ម ជាមន្រ្តីនគរបាលជាតិ ក្នុងពេលបំពេញភារកិច្ច ល្បាតត្រួតពិនិត្យ និងរក្សាសន្តិសុខសណ្តាប់ធា្នប់ ក្នុងព្រះរាជពិធី ។

ក្នុងអំឡុងព្រឹត្តិការណ៍ ការអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមទាំងអស់គ្នារីករាយប្រកបដោយការទទួលខុសត្រូវ នៅក្នុងនាមកងកម្លាំងនគរបាលជាតិ ការពារនិងថែរក្សាសន្តិសុខ សុវត្ថិភាព ក្នុងនាម ជាមន្ត្រីល្អ ក៏ដូចជាប្រជាពលរដ្ឋសម្រាប់គ្រួសារ សហគមន៍ សង្គម និងប្រទេស ហើយបន្ទាប់ពីព្រឹត្តិការណ៍នេះបញ្ចប់ទៅ សូមខិតខំបំពេញការងារតាមភារកិច្ច និងទំនួលខុសត្រូវរៀងៗខ្លួន ដើម្បីរួមគ្នាបន្តដំណើរទៅមុខតាមគោលដៅដែលយើងបានកំណត់ ដើម្បីសង្គមយើងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងភាពសម្បូរសប្បាយ៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed