ថ្ងៃចាក់វ៉ាក់សាំងដំបូងការពារជំងឺ covid-19 នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត : នៅថ្ងៃ​ទី០១ខែកក្កដាឆ្នាំ២០២១នៅក្រុងប៉ោយប៉ែតមានការចាក់វ៉ាក់សាំងការពារជម្ងឺកូវី19លេីកដំបូងជូនប្រជាពលរដ្ឋ។ ដោយមានវត្តមានឯ.ឧអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីត19បានអញ្ជេីញចុះមកបេីកដំណេីរការនេះដោយផ្ទាល់។ គោលដៅទីតាំងដែលរៀបចំចាក់ជូន្រជាលរដ្ឋមាន៩កន្លែងរូមមាន៖
១/.ទីតាំងទល់មុខសាលាក្រុង១ក្រុម
២/.ទីតាំងស្ថានីយ៍​រថភ្លេីង២ក្រុម
៣/.ទីតាំងមណ្ឌលសំបត២ក្រុម
៤ /.ទីតាំងវត្តរស្មីទួលពង្រ២ក្រុម
៥/.ទីតាំងវត្តផ្សារកណ្ដាល២ក្រុម,
៦/.ទីតាំងសាលាបឋមសិក្សាស្រះត្រាចនិមិត្ត​ ២ក្រុម
៧/ទីតាំង,វត្តនិមិត្តសុធីរ៉ាម(កូនដំរី)១ក្រុម
៨/.ទីតាំងវត្តត្រាច២ក្រុម
៩/.ទីតាំងសាលាបឋមសិក្សាអូរឬស្សី២ក្រុម។
ជួបជាមួយលោកវ៉ាជឹមណារ៉េតជំទប់ទី១សង្កាត់ប៉ោយប៉ែតដែលទទួលខុសត្រូវមេីលការខុសត្រូវរួម៣ភូមិគឺភូមិក្បាលស្ពាន១​ក្បាលស្ពាន២,និងភូមិសាមគ្គីមានជ័យដែលត្រូវមកចាក់នៅចំណុចវត្តត្រាច​ លោកបានឲ្យដឹងថា​ ដំណេីរការចាក់វ៉ាក់សាំងនេះបាន​ និង​ កំពុងតែដំណេីរការទៅយ៉ាងរលូនដោយប្រជាពលរដ្ឋស្ម័គ្រចិត្តមកទទូលដោយក្ដី​សោមនស្ស​រីករាយ​ គ្មានអ្វីជាការរំខានឡេីយ៕ (ដោយ​ លន់ណូកសេរី)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed