ភរិយាអ្នកកាសែតម្នាក់ក្នុងចំណោម ៨ នាក់ដែលបានអាជ្ញាធរខេត្តព្រះវិហារចាប់ឃាត់ខ្លួនចោទពីបទកំហែងយកប្រាក់តាមបណ្ដឹងរបស់ថៅកែឈើ បានគាំងបេះដូងស្លាប់

គេហទំពរ័ថ្មីពិតបានឲ្យដឹងថា លោកស្រី ឃុន ឡុង ភរិយារបស់ លោក ជា សាម៉ុន អ្នកសារព័ត៌មានMPN ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ខេត្តព្រះវិហារ ពីបទ «កំហែងយក» តាមបណ្តឹងផ្ទាល់មាត់របស់ ថៅកែដេប៉ូឈើ បានស្លាប់ដោយគាំងបេះដូង។
ពេលនេះស្វាមីរបស់គាត់ដែលកំពុងជាប់ឃុំ មិនទាន់អាចទាក់ទងប្រាប់ដំណឹងពីមរណៈភាពរបស់ប្រពន្ធបាននៅឡើយទេ។
អ្នកសារពត៍មានជាច្រើនចាត់ទុកការចាប់អ្នកកាសែត៨រូបនៅខេត្តព្រះវិហ៊ារថាជាអំពើអយុត្តិធម៍ព្រោះវាជាល្បិចកលរបស់ថៅកែឈើខុសច្បាប់រៀបចំឡើងតែប៉ុនណោះ។
សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ លោកស្រី ឃុន ឡុង បានទៅសោយសុខក្នុងឋានបរមសុខកុំបីខានឡើយ ។មភ


