ខេត្តស្វាយរៀង ៖ នៅម៉ោងប្រហែលជា ២ : ២៦ នាទីរសៀល ថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្លូវលេខ314D ភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតែនណឺ និងម៉ូតូកង់បី បុកចំពីមុខ ដោយបើកបរបញ្ច្រាស់ទិសគ្នា រថយន្តកុងតែនណឺដឹកទំនិញទៅកាន់ច្រកព្រំដែនវៀតណាម និងម៉ូតូកង់បី បើកបរមានគ្នាពីនាក់ជាមួយមិត្តភក្តី គោលបំណងឆ្ពោះទៅកាន់ផ្ទះនៅឯអ្នកលឿងវិញ ស្រាប់តែចៃដន្យមកដល់កន្លែងកើតហេតុ បានជល់គ្នាយ៉ាងពេញទំហឹង បណ្តាលអោយបុរសម្នាក់ជាអ្នកបើកបរបានបា-ត់ប.,ង់អាយុជី-វិ-តនៅនឹងកន្លែងតែម្តង រីឯបងប្រុសជាមិត្តសពម្នាក់នោះ (ភ្លេចសួរឈ្មោះ) បានរួចផុតជីវិតពីគ្រោះថ្នាក់ដ៏សាហាវនោះ
និងសពមានឈ្មោះ ឡុង ភេទប្រុស អាយុប្រហែលជា៤០ឆ្នាំជាង មានទីលំនៅម្តុំអ្នកលឿង រងចាំសាច់ញាតិ និងរថយន្តសាមុយមកដឹកយកទៅស្រុកដើម្បីធ្វើបុណ្យតាមប្រពៃណី។
តាមសេចក្តីរាយការពីលោកមេប៉ុស្តិ៍ឃុំថ្មីបានអោយដឹងថា រថយន្តបង្ករត្រូវបានកំលាំងសមត្ថកិច្ចជំនាញធ្វើការស្ទាក់ចាប់បានហើយ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ដើម្បីរងចាំការដោះស្រាទៅតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរ តាមប្រភពពីប្រជាពលរដ្ឋនៅទីនោះបានប្រាប់7makaranews យើងអោយដឹងទៀតថា៖ នៅផ្លូវលេខ314D ម្តុំស្ពានដាវនេះគឺតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះជាញឹកញាប់ណាស់ហាក់ដូចជាមានជើងកបអញ្ចឹង៕
https://www.rmn.asia








