ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ២០២២ ទឹកអូរព្រំដែនចាប់ផ្តើមជាន់ឡើងលិចតំបន់ទំនាបមួយចំនួន តាមអូរព្រំដែនក្នុង ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមជាប់អូរព្រំដែនទាំងអស់សូមមានការប្រុងប្រយ័តខ្ពស់ ពីព្រោះទឹកបាន និងកំពុងកើនឡើងខ្លាំងគួរ ឲ្យព្រួយបារម្ភ។

លោក អភិបាលក្រុងប៉ោយប៉ែតបាន បន្តទៀតថា ៖ ក្នុងករណីមានអាសន្នសូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ដើម្បីអន្តរាគមន៍ជម្លៀសមកកាន់ទីទួលសុវត្តិភាពឲ្យបានទាន់ពេលវេលា។

ពីព្រោះបច្ចុប្បន្ននេះរដ្ឋបាលក្រុងប៉ោយប៉ែត បានចាត់ក្រុមការងាររៀបចំទីទួលសុវត្ថិភាព និងត្រៀមស្បៀងបំរុងបណ្តោះអាសន្នដើម្បី ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋរួចជាស្រេចហើយផងដែរ៕ដោយ៖អៃ ស៊ាងហឿន
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed