ភ្នំពេញ ៖ កាលពី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចជាន់ផ្ទាល់ដីខុនដូ Elite Villa ដែលមានទីតាំងនៅចំណុចដីលេខ៥៥៥ ផ្លូវលេខ៥៩០ (ផ្លូវវត្តញាណរង្សី) ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តស៊េរីទំនើប ម៉ាក LAND CRUISER មួយគ្រឿងចតទុកចោលនៅជាន់ផ្ទាល់ដីខុនដូមួយកន្លែង ដែលសង្ស័យថា ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះមួយកំណាត់ខាងមុខចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខយាម ស្រែកឆោឡោ ហៅអ្នកជិតខាងយកម៉ូទ័របូមទឹក (បាញ់លាងរថយន្ត) ដើម្បីទៅជួយបាញ់ទឹកពន្លត់ រួមទាំងយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៀត ជួយបាញ់ពន្លត់ផងដែរ។

មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3377 បានបើកមកចតនៅចំណុចជាន់ផ្ទាល់ដី ក្នុងខុនដូ Elite Villa កើតហេតុខាងលើ លុះរហូតមកដល់វេលាម៉ោងកើតហេតុ ដោយសង្ស័យថា ឆ្លងចរន្តអគ្គិសនី ស្រាប់តែរថយន្តមួយកំណាត់ខាងមុខចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបសន្តិសុខយាមខុនដូខាងលើ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងភ្ញាក់ពីដំណេក នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចូលទៅជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ និងយកម៉ូទ័របូមទឹកបាញ់លាងរថយន្ត ទៅជួយបាញ់ទឹកពន្លត់ផងដែរ ព្រោះតែប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ ទើបអណ្តាតភ្លើងបានរលត់ទាំងស្រុង ដោយប្រើពេលជាង២០នាទីតែប៉ុណ្ណោះ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed