ភ្នំពេញ : នៅរសៀលថ្ងៃ អាទិត្យ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ នៅវេលាម៉ោង០១:៣៥នាទី លោក ពេជ្រ សីហា ប្រធានផ្នែកចែកចាយ តំណាងឲ្យក្រុមហ៊ុនឆ្នោតមហាសំណាង បាននាំអំណោយ ជូនដល់ គណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង ដែលមាន លោក គល់ យី ប្រធាគណ:បក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំងស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អំណោយដែលជូនគណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំងរួមមាន : អង្គរ១តោន ទឹកសុទ្ធ២០កេស ថវិការចំនួន:១លានរៀលផង។
លោក ពេជ្រ សីហា ប្រធានផ្នែកចែកចាយឆ្នោតមហាសំណាងតំណាងឲ្យក្រុមហ៊ុនបានឱ្យដឹងថា : អំណោយបន្តិចបន្តួច ដែលក្រុមហ៊ុនឆ្នោតមហាសំណាងយកមកនេះដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចែករំលែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ត្រពាំងសាំង ។
លោក ពេជ្រ សីហា បានបញ្ជាក់បន្ថែមទៀតថា : ជាទូទៅឆ្នោតមហាសំណាង តែងតែធ្វើជាប្រចាំមិនថាឡើយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះទេ សម្រាប់រដូវកាលណាមួយដែលខ្វះខាតក្នុងមូលដ្ឋាន ក្រុមហ៊ុនឆ្នោតមហាសំណាងតែងតែចេញមុខជួយតាមសទ្ធាតាមលទ្ធភាពដែលផ្ដល់ឱ្យ។
ក្នុងនោះដែល លោក គល់ យី ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង និងជាចៅសង្កាត់រងទី ១សង្កាត់ត្រពាំងក្រសាំង បានប្រាប់អ្នកសារព័ត៌មាន Raksmey News ឱ្យដឹងថា : លោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឆ្នោតមហាសំណាង តែងតែយកចិត្តទុកដាក់ ក្នុងសង្កាត់ត្រពាំងសាំង ។
មួយរយៈកាលកន្លងមក លោកមិនត្រឹមតែយកចិត្តទុកដាក់គណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង នៅទេ ហើយក៏ជួយដល់ចៅសង្កាត់ត្រពាំងសាំង តាំងតែពីលោកបានមកនៅទីនេះ ព្រមទាំងបរិបទកូវីដ លោកតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភជាតិទឹកប្រាក់ ជាសម្ភារៈការផ្ដល់ដល់ប៉ុស្តិ៍ត្រពាំងក្រសាំង ជាច្រើនលើកច្រើនសារលោកតែងតែឧបត្ថម្ភ នូវសម្ភារៈនិងថវិកាដ៏ថ្លៃថ្លា ដ៏លើសលុកជួយដល់គណបក្សប្រជាជនកម្ពុជាសង្កាត់វាំងសាំង ។
លោក គល់ យី ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង បានបញ្ជាក់បន្ថែមទៀតថា : អំណោយដែលក្រុមហ៊ុនឆ្នោតមហាសំណាងផ្ដល់ឱ្យ លោកនឹងយកចែកជូន ប្រើប្រាស់ឱ្យចំទិស ទៅដល់បងប្អូនប្រជាពលរដ្ឋយើង ដែលគាត់ក្រីក្រខ្វះខាត ពិសេសនៅក្នុងសហគមន៍ សង្កាត់ត្រពាំងក្រសាំង ដែលមាន៦សហគមន៍ដែលពុំទាន់បានជាផ្លូវការ។
ក្នុងនោះផងដែរលោក គល់ យី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំងក៏សូមថ្លែងអំណរគុណដល់លោក ពេជ្រ សីហា ប្រធានផ្នែកចែកចាយតំណាងឲ្យក្រុមហ៊ុនឆ្នោតមហាសំណាង លោក លោកស្រី ព្រមទាំងសក្ការីទាំងអស់ ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន គ្រប់ប្រការ ជាពិសេស ជូននៅពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខះ ពលះ កុំបីឃ្លាឃ្លៀតឡើយ៕
https://www.rmn.asia






