Raksmey News / RMN News >ចេញផ្សាយថ្ងៃទី 07/09/2022
ភ្នំពេញ ៖ ពលរដ្ឋ សង្ស័យ​លោកអធិការ​ និងលោកមេប៉ុស្តិ៍​ ខណ្ឌឬស្សីកែវ​ បានទទួល​លាភ​ ពីបនល្បែងស្ទូច​ និងអាប៉ោង​ ដុះស្លែ ទេីបមិនបង្រ្កាប​ ! បនល្បែងស្ទូច​ប្រេងកូឡា​ និងអាប៉ោង ដុះស្លែមួយកន្លែងនេះ លេងប្រចាំ​ រាប់ខែរាប់ឆ្នាំ​ មេបេីកតុង​ឈ្មោះខ្លា រត់ការបង់អោយអាជ្ញាធរ​ និងសមត្តកិច្ច​ ដែលមានទីតាំង​ នៅម្តុំស្ថិតនៅផ្លូវចូលផ្ទះយាយភូ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បេីយោងតាមប្រភពព័ត៌មាន​ បានអោយដឹងថា​ : មេវង់ល្បែងបានរតការបង់អោយលោកមេប៉ុស្តិ៍​ទួលសង្កែ នង​ សាប៊ុង​ និងលោក​ ហ៊ាង​ ថារ៉េត​ អធិការខណ្ឌឬស្សីកែវ​ ទេីបល្បែងនេះ​ គេប្រព្រឹត្តទៅបានយ៉ាងរលូន ហើយឥឡូវតាំងពីមានសារព័ត៌មានចុះជាហូរហែមកទីតាំងខាងលើបានប្ដូរមកចាប់លេងតាំងពីម៉ោង៣:៣០នាទីល្ងាចរហូតដល់១០:៣០នាទីយប់ លេងយ៉ាងរំភើយដោយមិនខ្លាចសមត្ថកិច្ចឡើយ។

ជុំវិញករណីល្បែងខាងលេីនេះ​អង្គភាពសារព័ត៌មានយើងបាន ទាក់ទង លោក​ ហ៊ាង​ ថារ៉េត​ អធិការខណ្ឌឬស្សីកែវ​ មិនអាចសុំធ្វេីការបំភ្លឺបានទេ​ ដោយទូរស័ព្ទ​ ក្រៅតំបន់សេវាចំណែកលោក នង សាប៊ុង មេប៉ុស្តិ៍ទួលសង្កែក៏មិនមានការឆ្លើយតបតាមរយៈតេឡេក្រាមឡើយ។

ហើយអង្គភាពសារព័ត៌មាន Raksmey News /RMN News បានទាក់ទងតាមទូរសព្ទ ទៅលោកស្រី រាជ ជារឿន ចៅសង្កាត់ទួលសង្កែទី១ បានអោយដឹងថា: កន្លែងហ្នឹងបើកលេងពិតប្រាកដមែន លោកស្រីបានឲ្យកម្លាំងប្រជាការពារចុះទៅ មួយដងរួចមកហើយព្រមទាំងធ្វើកិច្ចសន្យានឹងចាប់យក កៅអីតុល្បែងទៀតផង ហើយពិបាកធ្វើការជាមួយកម្លាំងប៉ុស្តិ៍ប៉ូលីស កន្លងមកបានកម្លាំងប្រជាការពារ នៅក្នុងសង្កាត់ចុះធ្វើកិច្ចការផ្សេងៗ ព្រោះជាខ្សែទទឹងខ្សែបណ្ដោយ !!!!

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា÷ ប្រហែលគេបានសែនព្រានដល់សមត្ថកិច្ចក្នុងមូលដ្ឋានក៏ដូចជា លោក អធិការ ខណ្ឌឬស្សីកែវ អស់ហើយមើលទៅបានជាលោកមើលមិនឃើញធ្វើមិនឮ មិនអើពើបង្ក្រាបនិងទប់ស្កាត់ ពួកគាត់ក៏បានបន្តទៀតថា បើល្បែងពេញបន្ទុកដូច្នេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច ?

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ ក្នុងសង្កាត់ទួលសង្កែទី១ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្ក្នុងខណ្ឌឬស្សីកែវ និង​ភ្ញាក់​ពី​ដំណេក​លុបមុខ សិត​សក់ ឆ្លុះ​កញ្ចក់ មើល​ខ្លួនឯង​ថា បច្ចុប្បន្ន​ខ្លួន​មាន​តួនាទី​អ្វី​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល​និង​ បញ្ជាស់​ អំពើចោរកម្ម​ អសកម្ម​ភាព ដូចជា​៖​ចោរលួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​អំពើហិង្សា​ក្នុង​គ្រួសារ​ផ្សេងៗ​ជាដើម ព្រោះថា ល្បែង​គឺជា​ដើមចម​បង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន។

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​គោរព​ស្នើសុំ​ដល់​ ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគនគរបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផង និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕ ដោយ : N7
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed