ខេត្តមណ្ឌលគិរី : បើតាមប្រភពពីរនាក់ស្និទ្ធនឹងមេឈ្មួញឈ្មោះ ចែថារី បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានប្ដីជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ទើបហ៊ានរកស៊ីដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជាងនេះទៅទៀតមេឈ្មួញរូបនេះ ចេះបែកចែកផលប្រយោជន៍ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកទាំង៣ខាងលើនេះផងដែរ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានឧបសគ្គអ្វីទាំងអស់។
ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធនោះទេ គឺមេឈ្មួញ ថារី មិនអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ទៅដល់គោលដៅបានឡើយ ច្បាស់នឹងត្រូវប្រឈមការបង្ក្រាបជាមិនខាន។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកស្នួល ខេត្តក្រចេះ បានប្រាប់ឲដឹងថា រហូតមកដល់ពេលនេះ ចែថារី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន យ៉ាងរលូនដូចសព្វដងដដែល។
រីឯមន្ត្រីជំនាញ សមត្ថកិច្ចក្នុងស្រុកកែវសីមា ក៏ដូចជាមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ ថារី ដែលមានប្ដីជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ នោះទេ។
ហេតុនេះហើយទើបឈ្មួញឈ្មោះ ចែថារី អាចប្រើប្រាស់រថយន្តសាំយុងពាក់ស្លាកលេខ( 2F-1804) ដឹកជញ្ជូនឈើពីស្រុកកែវសីមា ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងស្រួល។
មជ្ឈដ្ឋានមហាជននានាបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាស្នងការនគរបាលខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាលនៃខះណះអភិបានខេត្តក្រចេះ សូមមេត្តចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែថារី នេះផងទាន។
ចំណែកមន្ត្រីជំនាញ អាវុធហត្ថ និងសមត្ថកិច្ចនគរបាលស្រុកកែវសីមា មិនហ៊ានប៉ះពាល់មេឈ្មួញ ចែថារី ទាល់តែសោះ។ ផ្ទុយទៅវិញតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល ពួកគេមានតែជួយសម្រួលឲ្យមេឈ្មួញ ចែថារី ដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនដើម្បីផលប្រយោជន៍ ៕ (នៅផ្សាយមានត)
https://www.rmn.asia






