ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ៩:៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិ គ្រឹះមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្ភ្នំពេញ។
ជនរងគ្រោះរូបនោះភ្លាមៗ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវបានសមត្ថកិច្ច រួមទាំងអាជ្ញាធរនាំគ្នាយកគ្រឿងចក្រកកាយយកចេញ និងបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តក្រាំងធ្នង់ ដើម្បីប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨ព្រឹក ក្រុមជាងបានចាក់ប្លង់សេពិតាន វេរ៉ងដា នៅមុខភូមិគ្រឹះខាងលើ និងរួចរាល់នៅវេលាម៉ោងប្រមាណជាង៩ព្រឹកហើយកម្មកររងគ្រោះកំពុងតែវីបេតុងឱ្យស្មើស្រាប់តែបាក់កាច់ជើងសសរ និងរន្ទាបណ្តាលឱ្យធ្លាក់កម្មកររូបនោះកប់នៅក្នុងបេតុងដែលទើបចាក់រួច ។ ភ្លាមៗនោះ កម្មករផ្សងទៀតមិនអាចជួយសង្គ្រោះបានឡើយក៏បានរាយការណ៍ទៅម្ចាស់ការដ្ឋាននាំឱ្យបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរចុះទៅជួយអន្តរាគមន៍ដោយយកគ្រឿងចក្រទៅកកាយដើម្បីយកសពជនរងគ្រោះចេញ។
ដោយគិតមកត្រឹមវេលាម៉ោងជាង៣រសៀលថ្ងៃដដែលនេះជនរងគ្រោះដែលបាត់បង់ជីវិតត្រូវគេស្គាល់ឈ្មោះ ភិន សារ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជាមេជាងសំណង់ មានលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានឱ្យដឹងបន្តទៀតថា ការដ្ឋានភូមិគ្រឹះខាងលើនោះបានដំណើរការសាងសង់ ប្រមាណជាង១ឆ្នាំហើយ ដោយសង់បានគ្រោង និងរៀបឥដ្ឋរួចហើយក៏បានចាក់ពិតានវេរ៉ង់ដានៅផ្នែកខាងមុខស្រាប់តែខុសបច្ចេកទេសបណ្តាលអោយបាក់ធ្លាក់ពិតានបែបនេះតែម្តង ៕
https://www.rmn.asia




